លោកជំទាវទូតកម្ពុជានៅកូរ៉េខាងត្បូង ទទួលបានពានកោតសរសើរស្នាដៃជោគជ័យជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការនាំចេញផលិតផលកម្ពុជាមកទីផ្សារកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានទទួលកិត្តិយស និងការកោតសរសើរវាយតម្លៃខ្ពស់ចំពោះវីរភាពក្នុងការជំរុញនាំចេញផលិតផលកម្ពុជាមកទីផ្សារកូរ់េខាងត្បូង នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកជំទាវផ្ទាល់។ ជាវីរភាព និងស្នាដៃថ្មីនៅលើបេសកកម្មការទូត និងការទូតសេដ្ឋកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជ្រឹង បុទុមរង្សី បានទទួលកិត្តិយសត្រូវបានសមាគមក្រុមហ៊ុនអ្នកនាំចូលកូរ៉េ (KOIMA) ផ្តល់ជូននូវពានវត្ថអនុស្សាវរីយ៍កោតសរសើរស្នាដៃរបស់លោកជំទាវក្នុងការជំរុញពង្រឹងទំនាក់ទំនងទ្វេភាគីជាមិត្តភាពរវាងកម្ពុជា និងកូរ៉េខាងត្បូង តាមរយៈការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។…

ល្អមែនទែន! ស្ថានទូតខ្មែរចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ជាមួយធនាគារ ស៊ីនយ៉ុប Shinyup Bank កូរ៉េ ជួយសម្រួលលើកម្ចីប្រាក់ជាង ១៣០ប៊ីលានវ៉ុន ជូនដល់ស្រ្តីខ្មែររៀបការ និងរស់នៅប្រទេសកូរ៉េ

កូរ៉េខាងត្បូង៖ ​លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានអញ្ជើញជាអធិបតី ចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ជាមួយនឹងធនាគារ ស៊ីនយ៉ុប Shinyup Bank កូរ៉េ លើការអនុវត្តគម្រោងកម្ចីសម្រាប់ស្រ្តីខ្មែររស់នៅលើទឹកដីកូរ៉េខាងត្បូង ដែលមានទឹកប្រាក់ចំនួន ១៣០ ០០០ ០០០ ០០០វ៉ុន។ តាមរយៈការបង្ហោះផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់លោកជំទាវឯកអគ្គរាជទូត បានឱ្យដឹងថា…

ឃោរឃៅណាស់! នៅអ៊ីនឆន់ តុលាការកាត់ទោសរយៈពេល៥ឆ្នាំ ឱ្យជនល្មើសជាឪពុកពោះម៉ាយ ដែលសម្លាប់កូនប្រុសខ្លួនឯងអាយុត្រឹម៥ឆ្នាំ ហើយខ្សោយបញ្ញាផងនោះ ដោយសារខឹងកូនយំខ្លាំងពេក

កូរ៉េខាងត្បូង៖ តុលាការនៅប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោសបុរសជនល្មើសជាឪពុកមួយរូបឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ នៅថ្ងៃអង្គារនេះ ដោយប្រព្រឹត្តបទល្មើសច្របាច់កកូនប្រុសខ្លួនឯងដែលមានបញ្ហាខ្សោយបញ្ញា អាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ រហូតដល់បាត់បង់ជីវិតកាលពីខែមីនាកន្លងមក ដោយសារតែខឹងកូនប្រុសខ្លួនស្រែករំខានខ្លាំងពេក។ ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា តាមរយៈការស៊ើបអង្កេតបានឱ្យដឹងថា ជនល្មើសរូបនេះមានអាយុ៣៤ឆ្នាំ បានចាប់ច្របាច់កកូនប្រុសរបស់ខ្លួនរហូតដល់ស្លាប់ នៅនឹងផ្ទះរបស់ខ្លួននៅតំបន់អ៊ីនឆន់ ភាគខាងលិចនៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៥…

ប្រយ័ត្នមែនទែន! នៅកូរ៉េខាងត្បូង មានករណីបាត់បង់ជីវិតដំបូងគេហើយ ដោយសារអាកាសធាតុក្តៅខ្លាំងនិងរលកកម្តៅទូទាំងប្រទេស ខណៈមានករណីបាត់បង់ជីវិតមួយទៀត គេសន្និដ្ឋានក្រៅផ្លូវការថាមកពីរលកកម្តៅដូចគ្នា

កូរ៉េខាងត្បូង៖ ករណីបាត់បង់ជីវិតដំបូងគេ ដែលគេសន្មតថាអាចបណ្តាលមកពីរលកកម្តៅ និងអាកាសធាតុក្តៅខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូងនាពេលឥឡូវនេះ ត្រូវបានរាយការណ៍ហើយនៅថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលបច្ចុប្បន្ននេះអាកាសធាតុក្នុងប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតក្នុងរដូវក្តៅ។ ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា បុរសម្នាក់វ័យប្រហែលជា៤០ឆ្នាំ បានសន្លប់បាត់បង់ស្មារតីខណៈកំពុងតែរុះរើសឥវ៉ាន់ដាក់លក់នៅក្នុងផ្សារនៅក្នុងខេត្តក្យ៉ុងណាមកាលពីថ្ងៃសុក្រនេះ ហើយបន្ទាប់មកក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ តែបានបាត់បង់ជីវិតទៅហើយ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង។ ក្នុងនោះដែរ មានករណីម្នាក់ទៀតដែលជាបុរសចំណាស់អាយុប្រហែលជា៥០ឆ្នាំ បានសន្លប់បាត់ស្មារតីនៅនឹងសួនច្បារមួយកន្លែងនៅតំបន់ប៊ុនឆន់ ភាគខាងលិចក្រុងសេអ៊ូល…

សាហាវណាស់! នៅសេអ៊ូលជនល្មើសកូរ៉េម្នាក់ ត្រូវកាត់ទោសជាប់ឃុំឃាំង ៣៥ឆ្នាំ ដោយបានលួចតាមដានសង្សារចាស់ខ្លួន និងចាក់សម្លាប់យ៉ាងឃោរឃៅទាំងដែលជនរងគ្រោះបានប្តឹងប៉ូលិសជាច្រើនដងក៏ដោយ

កូរ៉េខាងត្បូង៖ ជនល្មើសជនជាតិកូរ៉េម្នាក់ជាបុរសអាយុ ៣៦ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ៣៥ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នេះពីបទសម្លាប់អតីតមិត្តស្រីរបស់គាត់យ៉ាងឃោរឃៅ ដែលគាត់បានលួចតាមដានអស់រយៈពេលជាច្រើនខែបន្ទាប់ពីគូស្នេហ៍នេះបានបែកបាក់គ្នារួចហើយនោះ។ ជនល្មើសឈ្មោះ គីម ព្យុងចាន់ (Kim Byung-chan) ត្រូវ​បាន​តុលាការកាត់សេចក្តីឱ្យមានទោស លើករណី​បទ​ចាក់​សម្លាប់ជន​រង​គ្រោះ​ជា​ច្រើន​ដង​នៅ​បន្ទប់ទះ​អាផាតិមិន​របស់​នាង​នៅ​កណ្តាល​ក្រុង​សេអ៊ូល​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ បុរសជាជនល្មើស…

ដំណឹងល្អ! ពីខែនេះ ដល់ចុងឆ្នាំ ២០២២ កូរ៉េខាងត្បូងនឹងទទួលពលករបរទេស មានលិខិតអនុញ្ញាតការងាររួចកន្លងមក ឱ្យចូលមកដល់ទៅលើស ៥ម៉ឺននាក់ឯណោះ ដោយសារកង្វះខាតពលកម្ម

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមជំរុញឱ្យមានការអនុញ្ញាតពលករបរទេសមកក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីអាចមកជួយសម្រាលការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្ម នេសាទ និងឧស្សាហកម្មផ្សេងៗទៀត បន្ទាប់ពីមានការរីករាលដាលនៃមេរោគកូវីដ-១៩ បើតាមការបញ្ជាក់របស់មន្ត្រីជំនាញនៅថ្ងៃអង្គារនេះ។ ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា នៅក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននេះ នៅតាកសិដ្ឋាន ក្រុមហ៊ុនខាងនេសាទ និងក្រុមហ៊ុនខ្នាតតូច ដែលតែងតែពឹងផ្អែកលើកម្លាំងពលកម្មពីពលករបរទេសនោះ បានកំពុងជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្មខ្លាំង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩…

ចែករំលែក! អ្នកចង់ទៅលេងកោះជេជូ ឥឡូវនេះកាន់លិខិតឆ្លងដែនធម្មតាក្នុងដៃ អាចទៅលេងបានហើយ មិនបាច់មានទិដ្ឋាការ (វីសារ) នោះទេ

កូរ៉េខាងត្បូង៖ សម្រាប់អ្នកដែលមានបំណងចង់ទៅលេងកំសាន្តនៅកោះជេជូដ៏ល្បីរបស់កូរ៉េខាងត្បូង ឥឡូវនេះចាប់ពីថ្ងៃទី១ មិថុនា ២០២២នេះមក អាចធ្វើដំណើរទៅបានហើយដោយមិនចាំបាច់ត្រូវការទិដ្ឋាការស្មុគស្មាញអ្វីនោះទេ គឺត្រូវតែលិខិតឆ្លងដែននៅក្នុងដៃតែប៉ុណ្ណោះ។ តាមរយៈការជូនដំណឹងជាសាធារណៈពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ការធ្វើដំណើរទៅកាន់កោះជេជូនៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការទៀតនោះទេ។ ហើយក្នុងនោះដែរ អ្នកដែលធ្វើដំណើរទៅកោះជេជូ ដែលកាន់លិខិតឆ្លងដែនធម្មតា (Normal passport) នៃប្រទេសកម្ពុជា…

ចប់អាណត្តិប្រធានាធិបតី មកនៅផ្ទះខ្លួនឯងវិញភ្លាម លោកអតីតប្រធានាធិបតី មូន ជេអ៊ីន ត្រូវរងសម្លេងរំខានតវ៉ាពីបាតុករដល់មុខផ្ទះរៀងរាល់ថ្ងៃ រហូតដល់ប៉ូលិសចេញមុខអន្តរាគមន៍

កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា នឹងបន្តអនុញ្ញាតឱ្យមានការប្រមូលផ្តុំគ្នា និងរៀបចំបាតុកម្មតវ៉ាបាននៅមុខគេហដ្ឋានរបស់អតីតប្រធានាធិបតី លោក មូន ជេអ៊ីន ស្ថិតនៅក្នុងទីក្រុងយ៉ុងសាន ប៉ុន្តែចំពោះសកម្មភាពខុសច្បាប់ គឺនឹងត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹង។ ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការដ៏តឹងរ៉ឹង នឹងត្រូវធ្វើឡើងស្របតាមច្បាប់ និងគោលការណ៍ដើម្បីបង្ការ…

ស្ថានទូតខ្មែរនៅកូរ៉េ រួមជាមួយក្រុមហ៊ុនខ្មែរចំនួន ៥ ចូលរួមផ្ទាល់រៀបចំពិព័រណ៌នៅសេអ៊ូល និងតាំងបង្ហាញផលិតផលសក្តានុពលកម្ពុជាច្រើនប្រភេទ សង្ឃឹមអាចនាំចូលទីផ្សារកូរ៉េកាន់តែច្រើនថែមទៀត

កូរេ៉ខាងត្បូង៖ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី០៦ និងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចូលរួមរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលពិព័រណ៍ (KINTEX) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានការដាក់តាំងបង្ហាញពីផលិតផលជាច្រើនប្រភេទរបស់កម្ពុជា ដែលមានតំណាងចូលរួមផ្ទាល់ពីក្រុមហ៊ុនកម្ពុជាដល់ទៅ៥ក្រុមហ៊ុន។ ព្រឹត្តិការណ៍ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០…

ស៊ុងរី អតីតតារាល្បីកូរ៉េ សមាជិកក្រុម BigBang ពេលនេះត្រូវបញ្ជូនចេញពីគុកយោធា មកអនុវត្តទោសបន្តនៅមន្ទីរឃុំឃាំងស៊ីវិល ៨ ខែទៀតប៉ុណ្ណោះ ក្រោយពីបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួន

កូរ៉េខាងត្បូង៖ ស៊ុងរី (Seungri) អតីតសមាជិកក្រុមចម្រៀងល្បីកូរ៉េខាងត្បូង BIGBANG ដែលបច្ចុប្បន្នកំពុងជាប់ឃុំឃាំងពាក់ព័ន្ធបទល្មើសជាច្រើនរួមមានការជួញដូរពេស្យាចារ និងបទល្មើសពាក់ព័ន្ធដទៃទៀតនោះ នៅថ្ងៃនេះ នឹងត្រូវបានគុកយោធាកូរ៉េខាងត្បូងដោះលែង ដើម្បីបញ្ជូនឱ្យមកអនុវត្តទោសបន្តនៅក្នុងមន្ទីរឃុំឃាំងស៊ីវិលវិញហើយ។ ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ជនល្មើសរូបនេះ ត្រូវបានមន្ទីរឃុំឃាំងយោធាកូរ៉េខាងត្បូងដោះលែងហើយ ដោយបញ្ចប់ឋានៈជាកងទ័ពរបស់ជនរូបនេះ និងបញ្ជូនបន្តឱ្យមកអនុវត្តទោសរបស់ខ្លួនក្នុងមន្ទីរឃុំឃាំងស៊ីវិលធម្មតាវិញ សម្រាប់រយៈពេលជាប់ទោសដែលនៅសល់។…