ចែករំលែកបន្ទាន់! ពីថ្ងៃទី៣ ដល់៦ សីហានេះ អជ្ញាធរកូរ៉េបើកឱ្យក្រុមអាទិភាពទាំងនេះមានទាំង «ពលករបរទេស និងនិស្សិតបរទេស​» ផងអាចចុះឈ្មោះចាក់វ៉ាក់សាំង ជាមួយលក្ខខណ្ឌមួយចំនួនដូចជា..

កូរ៉េខាងត្បូង៖ ខណៈដែលអជ្ញាធរសុខាភិបាលកូរ៉េចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដែលមានអាយុវ័យក្មេងអាចទទួលចាក់វ៉ាក់សាំងបាននោះ ដំណើរការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដក៏បានចាប់ផ្តើមបណ្តើរៗផងដែរ បើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ ដោយតាមការចែករំលែកនោះបានឱ្យពីសេចក្តីជូនដំណឹងរបស់គេហទំព័រអជ្ញាធរសុខាភិបាលកូរ៉េដូចខាងក្រោម៖ ចាប់ពីថ្ងៃទី៣ ខែសីហានេះ ​ដល់ថ្ងៃ៦ ខែសីហា​ អជ្ញាធរនឹងបើកឱ្យធ្វើការការចុះឈ្មោះចាក់វ៉ាក់សាំងបាន ដែលមានសរុបដល់ទៅ២លាននាក់។ បុគ្គលដែលអាចចាក់មាន​៖…

ចែករំលែក! វិធីសាស្រ្តងាយៗ សម្រាប់បងប្អូននៅកូរ៉េទទួលការពន្យារសុពលភាព១ឆ្នាំបន្ថែម អាចទាញយកលិខិតបញ្ជាក់ទៅប្រើការបានភ្លាមៗ តាមAppទូរស័ព្ទមួយនេះ

កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខ្មែរយើងជាពលករធ្វើការនៅកូរ៉េខាងត្បូង ដែលទទួលបានការបន្តសុពលភាព១ឆ្នាំដោយស្វ័យប្រវត្តិ​ សម្រាប់អំឡុងពេលកូវីដនេះ គឺបងប្អូនអាចស្នាក់នៅដោយគ្មានបញ្ហាតាមរយៈការសម្រួលដោយរដ្ឋាភិបាលកូរ៉េខាងត្បូងអំឡុងពេលនេះ។​ ក៏ប៉ុន្តែនៅពេលបងប្អូន​ទៅធនាគារផ្សេងៗវិញគឺមានបញ្ហា​ ដោយសារបងប្អូនតម្រូវឱ្យមានឯកសារបញ្ជាក់​ រឺ​មានអុកត្រាសុពលភាពលេីខ្នងអាយឌីកាត​។ តាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ ដើម្បីដោះស្រាយបញ្ហានេះ បងប្អូនទាំងអស់គ្នាត្រូវត្រៀមលិខិតបញ្ជាក់ពីការបន្តសុពលភាពទៅការិយាល័យអន្តោប្រវេសន៍​ រឺក៏បងប្អូនទាំងអស់គ្នាក៏អាចចុះឈ្មោះតាមកម្មវិធីស្មាតហ្វូនបានដែលមានឈ្មោះថា​…

ចែករំលែក! បងប្អូនខ្មែរយើងនៅកូរ៉េ ចង់ស្នើសុំធ្វើឯកសាររដ្ឋបាលសំខាន់នានា អាចចូលគេហទំព័រនេះបាន !! ងាយស្រួលណាស់ ធ្វើឯកសារអីក៏បានដែរ!

សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលត្រូវការធ្វើឯកសារនានាពាក់ព័ន្ធនឹងសេវាកម្មផ្នែកអន្តោប្រវេសន៍ ការងារ​ វិនិយោគជាដើមក្នុងប្រទេសកូរ៉េខាងត្បូង អាចចូលទៅកាន់គេហទំព័រ Hi Korea និងស្នើសុំធ្វើ​ឯកសារបានតាមប្រព័ន្ធអេឡិកត្រូនិក និងមានមុខងារដទៃទៀតជាច្រើន។ គេហទំព័រ Hi Korea (https://www.hikorea.go.kr/Main.pt) នេះជាគេហទំព័ររៀបចំឡើងដោយអន្តរក្រសួងរបស់កូរ៉េខាងត្បូងមានក្រសួងយុត្តិធម៌ ក្រសួងចំណេះដឹងសេដ្ឋកិច្ច និងក្រសួងការងារ…

អ្នកជំនាញ៖ គោលនយោបាយគ្រប់គ្រងពលករបរទេសនៅកូរ៉េខាងត្បូង ចំណុចធំៗទាំងនេះ គួរកែសម្រួល ដើម្បីអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ពលករ

កូរ៉េខាងត្បូង៖ ពលករបរទេសដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជួបបញ្ហាលំបាកជាច្រើន ដែលបញ្ហាទាំងនេះគឺកាន់តែកើនឡើង និងមានលក្ខណៈស្មុគស្មាញជាបន្តបន្ទាប់ ខណៈដែលវិធានការគាំពារ និងគាំទ្រដល់ពលករបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង ពីសំណាក់រដ្ឋាភិបាលកូរ៉េ ហាក់មិនទាន់បានឆ្លើយតបពេញលេញទៅនឹងតម្រូវការជាក់ស្តែងរបស់ពលករបរទេសគ្រប់ៗរូប​ នេះបើតាមការបញ្ជាក់ និងលើកឡើងរបស់អ្នកជំនាញផ្នែកពលករនៅកូរ៉េ។ ចុះផ្សាយក្នុងអត្ថបទវិភាគពិសេសដោយសារព័ត៌មាន Korea Times បានបញ្ជាក់ថា កន្លងមកជាច្រើនករណីមកហើយ…

ចែករំលែកបន្ដ! ពលករខ្មែរយើងនៅកូរេ៉គួរដឹង និងមានជាប់ខ្លួនតារាងព័ត៌មានរបស់មជ្ឈមណ្ឌលគាំពារពលករបរទេសគ្រប់តំបន់នៅប្រទេសកូរ៉េ

កូរ៉េខាងត្បូង៖ តារាងព័ត៌មានរបស់មជ្ឈមណ្ឌលគាំពារពលករបរទេសគ្រប់តំបន់ ក្នុងការទាក់ទងសម្រាប់បងប្អូនពលករដែលមានបញ្ហាការងារ ឬវិវាទពាក់ព័ន្ធសូមបងប្អូនទំនាក់ទំនងមជ្ឈមណ្ឌលផ្តល់ប្រឹក្សាយោបល់ដល់ពលករបរទេស និងមជ្ឈមណ្ឌលគាំពារពលករបរទេសដែលនៅក្នុង ឬក្បែរតំបន់ ដូចមានអាសយដ្ឋានទំនាក់ទំនង និងលេខទូរស័ព្ទ។ សម្រាប់ព័ត៌មានទាំងនេះ គឺពិតជាសំខាន់ ហើយបងប្អូនពលករ-ពលការិនីខ្មែរយើងនៅកូរ៉េខាងត្បូងទាំងអស់គ្នា គួរដឹង និងមានទុកនៅជាប់ខ្លួន គង់ថ្ងៃណាមួយនឹងអាចមានប្រយោជន៍មិនថាសម្រាប់ខ្លួនឯង ឬអាចសម្រាប់ចែកចាយឱ្យមិត្តភក្កិខ្មែរៗយើងដូចគ្នានៅកូរ៉េផងដែរ។ សូមបញ្ជាក់ផងដែរថា…

ចែករំលែកឡើងវិញ! សម្រាប់បងប្អូនខ្មែរយើង ដែលចង់ប្តូរប័ណ្ណបើកបររថយន្តនៅកូរ៉េខាងត្បូង ត្រូវរៀបចំនីតិវិធី និងឯកសារទាំងអស់នេះឱ្យមានក្នុងដៃ

កូរ៉េខាងត្បូង៖ សូមជូនព័ត៌មានអំពីការផ្លាស់ប្ដូរប័ណ្ណបើកបររថយន្ដនៅកូរ៉េ ដែលមានចំណុចសំខាន់ៗដូចខាងក្រោមនេះ៖ ចំពោះអ្នកដែលមានប័ណ្ណបើកបរនៅប្រទេសកំណើតរបស់អ្នក គឺអ្នកអាចយកមកប្ដូរជាប័ណ្ណបើកបរនៅក្នុងប្រទេសកូរ៉េហើយ ទើបអ្នកអាចបើកបររថយន្ដដោយស្របច្បាប់នៅកូរ៉េបាន។ ឯកសារចាំបាច់សម្រាប់ការប្តូរប័ណ្ណបើកបរនេះមានដូចជា៖ ប័ណ្ណបើកបរ, លិខិតឆ្លងដែន, កាតសម្គាល់ខ្លួនជនបរទេស (ID កាត), រូបថត៣សន្លឹក, លិខិតបញ្ជាក់ពីស្ថានទូត, វិញ្ញាបនប័ត្រនៃការចូល និងការចាកចេញ,…

ចង់បន្តរៀននៅកូរ៉េ ក្រោយចប់អាណត្តិការងារ ឬធានាបងប្អូនមករៀននៅកូរ៉េ? អាចមកទទួលការប្រឹក្សាយោបល់ឥតគិតថ្លៃ ពីអ្នកជំនាញ រៀងរាល់ថ្ងៃសៅរ៍

កូរ៉េខាងត្បូង៖ បងប្អូនខ្មែរយើងនៅកូរ៉េ ដែលមានបំណងចង់បន្តការសិក្សានៅក្នុងប្រទេសកូរ៉េ ក្រោយចប់អាណត្តិការងារ ឬចង់នាំសាច់ញាតិមករៀននៅក្នុងប្រទេសកូរ៉េ សូមកុំភ្លេចមកទទួលការពិភាក្សា និងប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកជំនាញនៅការិយាល័យប្រឹក្សាយោបល់ណាត់។ មានបងប្អូនខ្មែរយើងមិនតិចទេ ដែលបានមកបំពេញការងារនៅក្នុងប្រទេសកូរ៉េ ហើយក្រោយពីផុតសុពលភាពនៃរយៈពេលស្នាក់នៅ និងធ្វើការនៅកូរ៉េហើយ ចង់បន្តការសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ដើម្បីអាចទទួលបាននូវចំណេះ ពុទ្ធិចាំបាច់ធ្វើជាដើមទុនសម្រាប់ត្រឡប់ទៅកម្ពុជាវិញ ក្នុងការប្រកបរបរ ឬបន្តអាជីពផ្សេងៗទៀត។…

ចែករំលែកឱ្យបានដឹងគ្រប់គ្នាផង! ពន្ធលើចំណេញមូលធន ២០% ដែលប្រកាសអនុវត្តចាប់ពីឆ្នាំក្រោយនោះ ត្រូវពន្យាររហូតដល់ឆ្នាំ ២០២២ វិញហើយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនារសៀលថ្ងៃព្រហស្បតិ៍នេះ បានជូនដំណឹងអំពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការពន្យារកាលបរិច្ឆេទកំណត់ការប្រមូលពន្ធលើចំណេញមូលធន ២០% ទៅឆ្នាំ២០២២ វិញ។ បើតាមខ្លឹមសារលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ការសម្រេចចិត្តបែបនេះគឺធ្វើឡើងទៅតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្រេចពន្យារពេលអនុវត្តការប្រមូលពន្ធលើចំណេញមូលធន ២០% នេះរយៈពេល ១ ឆ្នាំទៀត មានន័យថានឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី…

ពន្ធលើចំណេញមូលធន ២០% នឹងអនុវត្តឆ្នាំ២០២១ លើកលែងតែចំពោះអចលនទ្រព្យ ៥ ប្រភេទនេះ ដែលមិនជាប់ពន្ធនេះទេ!!

ចាប់ពីឆ្នាំក្រោយទៅរដ្ឋបានប្រកាសថា នឹងយកពន្ធ ២០% នៃពន្ធលើចំណេញមូលធន ដែលការប្រកាសនេះធ្វើឱ្យប្រជាពលរដ្ឋជាច្រើនកំពុងតែបង្ហាញក្តីព្រួយបារម្ភចំពោះ ជាពិសេសអ្នកកំពុងដែលរកស៊ីលើវិស័យអចលនទ្រព្យនេះ។ សូមមើល៖ អ្វីទៅជាពន្ធលើចំណេញមូលធន? តោះមកដឹងលម្អិតឱ្យហើយទៅ គេចាប់អនុវត្តពីខែមករា ឆ្នាំ២០២១ ហើយ ប៉ុន្តែការយកពន្ធលើចំណេញមូលធននេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ហើយថា៖ ការយកពន្ធលើចំណេញមូលធននេះ គឺរដ្ឋគិតពន្ធលើចំណេញមូលធន​តែក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុណា…

១៥ មិថុនា ១៩៦២ កាលពី ៥៨ ឆ្នាំមុន ជាថ្ងៃប្រវត្តិសាស្រ្តកម្ពុជាទទួល​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ​លើ​ប្រទេស​ថៃ នៅតុលាការយុត្តិធម៌អន្ដរជាតិ

​ថ្ងៃនេះ កាលពី ៥៨ ឆ្នាំមុន កម្ពុជា​ទទួល​ជោគជ័យ​រឿងក្តី​ប្រាសាទព្រះវិហារ​លើ​ប្រទេស​ថៃ នៅ​តុលាការយុត្តិធម៌អន្ដរជាតិ​ (Cour Internationale de Justice/International Court of Justice) ក្រោម​ការ​ដឹកនាំ​របស់​ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ…