ចែករំលែក! ប៉ូលីសជំនាញ ណែនាំអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ថាបើអាច ពេលមិនប្រើ AirDrop គួរបិទមុខងារនេះចោលតែម្តង ដើម្បីការពារ …

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ តើហេតុអ្វីលោកអ្នកគួរតែបិទមុខងារអ៊ែរដ្រប់ (AirDrop) ពេលដែលលោកអ្នកពុំត្រុូវការប្រើប្រាស់? សម្រាប់លោកអ្នកដែលពុំធ្លាប់ប្រើមុខងារអ៊ែរដ្រប់ អ៊ែរដ្រប់គឺជាកម្មវិធីមួយរបស់ iPhone ដែលអាចផ្ញើរូបភាព ឬវីដេអូរវាង iPhone មិនត្រឹមតែមានល្បឿនលឿន ថែមទាំងអាចរក្សាគុណភាពរបស់រូបភាពបានល្អដូចដើម ដោយមិនចាំបាច់មានសេវាអុីនធឺណិត (WiFi ឬ 4G)…

ចែករំលែកផង អ្នកនៅអានសាន! ស្ថានទូតខ្មែរនៅកូរ៉េ ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដនៅអានសាន ជំរុញជូនបងប្អូនខ្មែរដែលខុសច្បាប់ទៅចាក់វ៉ាក់សាំង មិនបាច់បារម្ភបញ្ហាផ្លូវច្បាប់អ្វីឡើយ

កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ​បានចេញសេចក្តីជូនដំណឹងដល់ប្រជាជនខ្មែរនៅកូរ៉េខាងត្បូង ជាពិសេសអ្នកនៅទីក្រុងអានសាន ពីចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដល់ជនបរទេសដែលកំពុងស្នាក់នៅហួសកាលកំណត់ (ខុសច្បាប់)។ តាមរយៈសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញានេះ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងអានសាន នៃសាធារណរដ្ឋកូរ៉េ នឹងចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺ…

កុំខកខាន!! «វិធីសាស្រ្តត្រៀមខ្លួន ដើម្បីក្លាយជាសហគ្រិនឆ្នើមបន្ទាប់ពីបញ្ចប់បេសកកម្មការងារក្រៅប្រទេស» សិក្ខាសាលាវគ្គថ្មី ថ្ងៃទី២ តុលា ២០២១ខាងមុខនេះ សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ

កូរ៉េខាងត្បូង៖ សិក្ខាសាលាវគ្គថ្មីលើប្រធានបទសំខាន់សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ «វិធីសាស្រ្តត្រៀមខ្លួន ដើម្បីក្លាយជាសហគ្រិនឆ្នើមបន្ទាប់ពីបញ្ចប់បេសកកម្មការងារក្រៅប្រទេស» ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៧យប់ (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង)។ សម្រាប់បងប្អូនខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសគឺបងប្អូនពលករកំពុងបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលរួមបានដោយមិនគិតថ្លៃ…

ចែករំលែក! នៅកូរ៉េខាងត្បូងថ្ងៃសម្រាកបុណ្យជាតិ បុគ្គលិកទាំងកូរ៉េ និងបរទេសនឹងអាចឈប់ហើយបានលុយ សម្រាប់កន្លែងដែលមានកម្មករ៥នាក់ឡើងទៅ នឹងអនុវត្តពីឆ្នាំ ​..

កូរ៉េខាងត្បូង៖ សូមធ្វើការចែករំលែកគោលការណ៍សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិដែលបានលុយ សម្រាប់អ្នកធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង  ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុក​ GME Remittance Cambodia។ ត្រឹមឆ្នាំ២០១៩ នៅកូរ៉េខាងត្បូង ថ្ងៃឈប់សម្រាកសម្រាប់ថ្ងៃបុណ្យជាតិនាៗដែលអាចមានលុយដែរនោះ គឺសម្រាប់តែមន្ត្រីរាជការ និងអ្នកដែលធ្វើការនៅក្នុងការិយាល័យរដ្ឋបាលតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែមានការកែប្រែច្បាប់ថ្មី នៃច្បាប់ស្តង់ដារការងារ ស្ដីអំពីច្បាប់ឈប់សម្រាកសាធារណៈនៃថ្ងៃបុណ្យជាតិផ្សេងៗ ចាប់តាំងពីដើមឆ្នាំ២០២០មក…

ចែករំលែក ជួយគ្នាស្វែងរកផង! គណៈកម្មាធិការបញ្ជូនពលករទៅបរទេស កំពុងប្រកាសរកពលករខ្មែរយើងម្នាក់នេះ ទាក់ទងមិនបានសោះ និងស្នើឱ្យពលករនេះទាក់ទងមកវិញ ឱ្យបានមុនថ្ងៃពុធស្អែក!!

កម្ពុជា៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានធ្វើការចែករំលែកបន្ទាន់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជូនដំណឹងអំពីការស្វែងរកពលករខ្មែរយើងម្នាក់ ដែលគណៈកម្មាធិការមិនអាចធ្វើការទំនាក់ទំនងបាន។ ពលករខ្មែរយើងដែលគណៈកម្មាធិការកំពុងស្វែងរកនេះ មានឈ្មោះ សយ សុឃា (SORY SOKHEA) ភេទ ប្រុស អាសយដ្ឋាន ភូមិអណ្ដូងស្នាយ…

ចែករំលែក! ថ្ងៃទី៤ កញ្ញានេះ សិក្ខាសាលាវគ្គថ្មី «បម្លែងខ្លួនពីពលករទៅជាសហគ្រិនដែលមានគុណភាពក្រោយចប់អាណត្តិ» សម្រាប់បងប្អូនពលករខ្មែរយើងនៅកូរ៉េ​

កូរ៉េខាងត្បូង៖ សិក្ខាសាលាវគ្គថ្មីលើប្រធានបទសំខាន់សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ «បម្លែងខ្លួនពីពលករទៅជាសហគ្រិនដែលមានគុណភាព ក្រោយចប់អាណត្តិ» ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៧យប់ (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង)។ សម្រាប់បងប្អូនខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសគឺបងប្អូនពលករកំពុងបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលរួមបានដោយមិនគិតថ្លៃ…

ប្រយ័ត្នផង ថ្មីៗនេះនិយមកម្មវិធីប្តូរមុខសម្លេងតាមបច្ចេកវិទ្យា Deepfake ប្លែកសប្បាយ តែអ្នកជំនាញថាប្រើកម្មវិធីនេះ ប្រយ័ត្នជួបបញ្ហាធំ ៣ នេះ រឿងធំដល់ថ្ងៃក្រោយ

នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្នុងអត្ថបទអប់រំបច្ចេកវិទ្យាថ្ងៃនេះ ក្រុមការងារសូមចែករំលែកសារជាថ្មី​ និងសូមទាញចំណាប់អារម្មណ៍បងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ដែលកំពុងពេញនិយមប្រើប្រាស់ពីសំណាក់យុវជនកម្ពុជា លើបណ្តាញទំនាក់ទំនងសង្គម។ DeepFake គឺជាកម្មវិធីម្យ៉ាងដែលមានសមត្ថភាពធ្វើការផ្លាស់ប្តូរមុខ និងសម្លេងរបស់បុគ្គលណាម្នាក់ដាក់ចូលទៅក្នុងរូបភាព ឬវីដេអូ ដែលមានស្រាប់ ដោយប្រើប្រាស់បច្ចេកទេស Marchine Learnning និងបញ្ញាសប្បនិម្មិត…

ចែករំលែក! ៧៤០នាក់ បងប្អូនពលករខ្មែរយើង ធ្លាប់បានធ្វើការងារនៅប្រទេសកូរ៉េ ហើយមិនទាន់បានដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រង សូមមកដកឥឡូវនេះ កុំឱ្យខាតអត្ថប្រយោជន៍ ត្រូវការតែ​ឯកសារ៣មុខទេ..

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញទី១៩ សីហានេះ សម្រាប់ដល់បងប្អូនពលករខ្មែរយើងដែលធ្លាប់ធ្វើការនៅក្នុងប្រទេសកូរ៉េ អំពីអត្ថប្រយោជន៍នៃការទទួលបានប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នៅពេលដែលបងប្អូនត្រឡប់មកស្រុកខ្មែរវិញ។ តាមរយៈការចែករំលែកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដែលជាតំណាងផ្លូវការរបស់ស្ថាប័នគ្រប់គ្រងពលករធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងប្រចាំការនៅកម្ពុជានោះ បានបង្ហោះចែករំលែកជាការជូនដំណឹងដល់បងប្អូនពលករខ្មែរយើង ដែលធ្លាប់បានធ្វើការងារនៅប្រទេសកូរ៉េដល់ទៅ៧៤០នាក់ឯណោះ ហើយមិនទាន់បានដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រង ឥឡូវនេះបងប្អូនទាំងអស់អាចមកដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ)។…

ចែករំលែក! បងប្អូនខ្មែរយើង ១៧១នាក់នេះ មកពីធ្វើការនៅកូរ៉េវិញមិនទាន់ដកប្រាក់ធានារ៉ាប់រង (សាំសុងហ្វាជេរ) សូមទៅដកឥឡូវនេះ ត្រូវការតែឯកសារ ៣ នេះទេ..

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញទី១៩ សីហានេះ សម្រាប់ដល់បងប្អូនពលករខ្មែរយើងដែលធ្លាប់ធ្វើការនៅក្នុងប្រទេសកូរ៉េ អំពីអត្ថប្រយោជន៍នៃការទទួលបានប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នៅពេលដែលបងប្អូនត្រឡប់មកស្រុកខ្មែរវិញ។ តាមរយៈការចែករំលែកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដែលជាតំណាងផ្លូវការរបស់ស្ថាប័នគ្រប់គ្រងពលករធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងប្រចាំការនៅកម្ពុជានោះ បានបង្ហោះចែករំលែកជាការជូនដំណឹងដល់បងប្អូនពលករខ្មែរយើង ដែលបានចប់អាណត្តិការងារនៅកូរ៉េដល់ទៅ ១៧១នាក់ឯណោះ ដែលមិនទាន់បានដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រង ឥឡូវនេះបងប្អូនទាំងអស់អាចមកដកប្រាក់ធានារ៉ាប់រងបាន…

ឱកាសការងារ «អ្នកគ្រប់គ្រងផ្នែកលក់ទីផ្សារកម្ពុជា»! បងប្អូនខ្មែរយើងនៅកូរ៉េ ដែលមានលក្ខខណ្ឌមួយចំនួននេះ កុំរំលងឱកាសនេះឱ្យសោះ ធ្វើការនៅក្រុមហ៊ុនធំរបស់កូរ៉េផង

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនវេរប្រាក់អន្តរជាតិ SBI Cosmoney កំពុងប្រកាសជ្រើសរើសបងប្អូនជនជាតិខ្មែរ ឬអាចជាខ្មែរចូលសញ្ជាតិកូរ៉េ ជាបុគ្គលិកសម្រាប់ឱកាសការងារពេញម៉ោងជាអ្នកគ្រប់គ្រងផ្នែកលក់ទីផ្សារកម្ពុជា។ តាមរយៈការជូនដំណឹងក្នុងខិតប័ណ្ណនេះបានឱ្យដឹងថាមុខតំណែងដែលកំពុងរើសនេះគឺ «អ្នកគ្រប់គ្រងផ្នែកលក់ទីផ្សារកម្ពុជា» ហើយមានម៉ោងការងារធ្វើការ៖ ៩ព្រឹក – ៦ល្ងាច (ចន្ទ-សុក្រ ឬធ្វើការចុងសប្តាហ៍ ដោយប្តូរមកឈប់សម្រាកថ្ងៃធម្មតាវិញ)។…