សាហាវណាស់! នៅសេអ៊ូលជនល្មើសកូរ៉េម្នាក់ ត្រូវកាត់ទោសជាប់ឃុំឃាំង ៣៥ឆ្នាំ ដោយបានលួចតាមដានសង្សារចាស់ខ្លួន និងចាក់សម្លាប់យ៉ាងឃោរឃៅទាំងដែលជនរងគ្រោះបានប្តឹងប៉ូលិសជាច្រើនដងក៏ដោយ

កូរ៉េខាងត្បូង៖ ជនល្មើសជនជាតិកូរ៉េម្នាក់ជាបុរសអាយុ ៣៦ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ៣៥ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នេះពីបទសម្លាប់អតីតមិត្តស្រីរបស់គាត់យ៉ាងឃោរឃៅ ដែលគាត់បានលួចតាមដានអស់រយៈពេលជាច្រើនខែបន្ទាប់ពីគូស្នេហ៍នេះបានបែកបាក់គ្នារួចហើយនោះ។ ជនល្មើសឈ្មោះ គីម ព្យុងចាន់ (Kim Byung-chan) ត្រូវ​បាន​តុលាការកាត់សេចក្តីឱ្យមានទោស លើករណី​បទ​ចាក់​សម្លាប់ជន​រង​គ្រោះ​ជា​ច្រើន​ដង​នៅ​បន្ទប់ទះ​អាផាតិមិន​របស់​នាង​នៅ​កណ្តាល​ក្រុង​សេអ៊ូល​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ បុរសជាជនល្មើស…

ដំណឹងល្អ! ពីខែនេះ ដល់ចុងឆ្នាំ ២០២២ កូរ៉េខាងត្បូងនឹងទទួលពលករបរទេស មានលិខិតអនុញ្ញាតការងាររួចកន្លងមក ឱ្យចូលមកដល់ទៅលើស ៥ម៉ឺននាក់ឯណោះ ដោយសារកង្វះខាតពលកម្ម

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមជំរុញឱ្យមានការអនុញ្ញាតពលករបរទេសមកក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីអាចមកជួយសម្រាលការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យកសិកម្ម នេសាទ និងឧស្សាហកម្មផ្សេងៗទៀត បន្ទាប់ពីមានការរីករាលដាលនៃមេរោគកូវីដ-១៩ បើតាមការបញ្ជាក់របស់មន្ត្រីជំនាញនៅថ្ងៃអង្គារនេះ។ ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា នៅក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននេះ នៅតាកសិដ្ឋាន ក្រុមហ៊ុនខាងនេសាទ និងក្រុមហ៊ុនខ្នាតតូច ដែលតែងតែពឹងផ្អែកលើកម្លាំងពលកម្មពីពលករបរទេសនោះ បានកំពុងជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្មខ្លាំង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩…

ចែករំលែក! អ្នកចង់ទៅលេងកោះជេជូ ឥឡូវនេះកាន់លិខិតឆ្លងដែនធម្មតាក្នុងដៃ អាចទៅលេងបានហើយ មិនបាច់មានទិដ្ឋាការ (វីសារ) នោះទេ

កូរ៉េខាងត្បូង៖ សម្រាប់អ្នកដែលមានបំណងចង់ទៅលេងកំសាន្តនៅកោះជេជូដ៏ល្បីរបស់កូរ៉េខាងត្បូង ឥឡូវនេះចាប់ពីថ្ងៃទី១ មិថុនា ២០២២នេះមក អាចធ្វើដំណើរទៅបានហើយដោយមិនចាំបាច់ត្រូវការទិដ្ឋាការស្មុគស្មាញអ្វីនោះទេ គឺត្រូវតែលិខិតឆ្លងដែននៅក្នុងដៃតែប៉ុណ្ណោះ។ តាមរយៈការជូនដំណឹងជាសាធារណៈពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ការធ្វើដំណើរទៅកាន់កោះជេជូនៃសាធារណរដ្ឋកូរ៉េ ពុំចាំបាច់មានទិដ្ឋការទៀតនោះទេ។ ហើយក្នុងនោះដែរ អ្នកដែលធ្វើដំណើរទៅកោះជេជូ ដែលកាន់លិខិតឆ្លងដែនធម្មតា (Normal passport) នៃប្រទេសកម្ពុជា…

ចប់អាណត្តិប្រធានាធិបតី មកនៅផ្ទះខ្លួនឯងវិញភ្លាម លោកអតីតប្រធានាធិបតី មូន ជេអ៊ីន ត្រូវរងសម្លេងរំខានតវ៉ាពីបាតុករដល់មុខផ្ទះរៀងរាល់ថ្ងៃ រហូតដល់ប៉ូលិសចេញមុខអន្តរាគមន៍

កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា នឹងបន្តអនុញ្ញាតឱ្យមានការប្រមូលផ្តុំគ្នា និងរៀបចំបាតុកម្មតវ៉ាបាននៅមុខគេហដ្ឋានរបស់អតីតប្រធានាធិបតី លោក មូន ជេអ៊ីន ស្ថិតនៅក្នុងទីក្រុងយ៉ុងសាន ប៉ុន្តែចំពោះសកម្មភាពខុសច្បាប់ គឺនឹងត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹង។ ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការដ៏តឹងរ៉ឹង នឹងត្រូវធ្វើឡើងស្របតាមច្បាប់ និងគោលការណ៍ដើម្បីបង្ការ…

ស្ថានទូតខ្មែរនៅកូរ៉េ រួមជាមួយក្រុមហ៊ុនខ្មែរចំនួន ៥ ចូលរួមផ្ទាល់រៀបចំពិព័រណ៌នៅសេអ៊ូល និងតាំងបង្ហាញផលិតផលសក្តានុពលកម្ពុជាច្រើនប្រភេទ សង្ឃឹមអាចនាំចូលទីផ្សារកូរ៉េកាន់តែច្រើនថែមទៀត

កូរេ៉ខាងត្បូង៖ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី០៦ និងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចូលរួមរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលពិព័រណ៍ (KINTEX) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានការដាក់តាំងបង្ហាញពីផលិតផលជាច្រើនប្រភេទរបស់កម្ពុជា ដែលមានតំណាងចូលរួមផ្ទាល់ពីក្រុមហ៊ុនកម្ពុជាដល់ទៅ៥ក្រុមហ៊ុន។ ព្រឹត្តិការណ៍ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០…

ស៊ុងរី អតីតតារាល្បីកូរ៉េ សមាជិកក្រុម BigBang ពេលនេះត្រូវបញ្ជូនចេញពីគុកយោធា មកអនុវត្តទោសបន្តនៅមន្ទីរឃុំឃាំងស៊ីវិល ៨ ខែទៀតប៉ុណ្ណោះ ក្រោយពីបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួន

កូរ៉េខាងត្បូង៖ ស៊ុងរី (Seungri) អតីតសមាជិកក្រុមចម្រៀងល្បីកូរ៉េខាងត្បូង BIGBANG ដែលបច្ចុប្បន្នកំពុងជាប់ឃុំឃាំងពាក់ព័ន្ធបទល្មើសជាច្រើនរួមមានការជួញដូរពេស្យាចារ និងបទល្មើសពាក់ព័ន្ធដទៃទៀតនោះ នៅថ្ងៃនេះ នឹងត្រូវបានគុកយោធាកូរ៉េខាងត្បូងដោះលែង ដើម្បីបញ្ជូនឱ្យមកអនុវត្តទោសបន្តនៅក្នុងមន្ទីរឃុំឃាំងស៊ីវិលវិញហើយ។ ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ជនល្មើសរូបនេះ ត្រូវបានមន្ទីរឃុំឃាំងយោធាកូរ៉េខាងត្បូងដោះលែងហើយ ដោយបញ្ចប់ឋានៈជាកងទ័ពរបស់ជនរូបនេះ និងបញ្ជូនបន្តឱ្យមកអនុវត្តទោសរបស់ខ្លួនក្នុងមន្ទីរឃុំឃាំងស៊ីវិលធម្មតាវិញ សម្រាប់រយៈពេលជាប់ទោសដែលនៅសល់។…

ក្នុងឆ្នាំ២០២០ ចំពេពេលដែលផ្ទុះកូវីដខ្លាំង ក្នុងចំណោមមនុស្ស១០០នាក់នៅកូរ៉េខាងត្បូង មានដល់ទៅ១៥នាក់ ដែលបានផ្លាស់ប្តូរការងារ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្សជិត ១៥ នាក់ក្នុងចំណោម ១០០ នាក់ ដែលមានការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្លាស់ប្តូរការងារក្នុងឆ្នាំ ២០២០ កន្លងទៅ ចំពេលដែលទីផ្សារការងារធ្លាក់ចុះដែលរងការវាយប្រហារដោយជំងឺរាតត្បាតកូវីដ-១៩។ ចំនួនបុគ្គលិកដែលបានចុះឈ្មោះនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានសិទ្ធិទទួលបានកម្មវិធីធានារ៉ាប់រងរបស់រដ្ឋបានកើនឡើងដល់ ២៤.៨៣លាននាក់ ក្នុងឆ្នាំ ២០២០ កើនឡើង ១.៩%…

ជាមធ្យម គ្រួសារកូរ៉េខាងត្បូងម្នាក់ៗជាប់បំណុលលើសពីប្រាក់ចំណូលសរុបប្រចាំឆ្នាំ (GDP) ទៅទៀត ហើយខ្ពស់ជាងគេបង្អស់ធៀបនឹងបណ្តាប្រទេសអភិវឌ្ឍន៍ធំៗដទៃ

កូរ៉េខាងត្បូង៖ ទំហំបំណុលគ្រួសាររបស់ប្រជាជនកូរ៉េខាងត្បូង បើប្រៀបធៀបទៅនឹងទំហំសេដ្ឋកិច្ច ត្រូវបានគេរកឃើញថាមានកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្អភិវឌ្ឍធំៗ ដែលបញ្ហានេះនឹងធ្វើឱ្យរដ្ឋាភិបាលកាន់តែពិបាកក្នុងការបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់កម្ចីគ្រួសារផងដែរ។ តាមរយៈអត្ថបទចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម របាយការណ៍ “បំណុលសកល” ចុងក្រោយបង្អស់ដែលចេញផ្សាយដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បង្ហាញឱ្យដឹងថាប្រទេសកូរ៉េខាងត្បូង​ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចអភិវឌ្ឍធំៗចំនួន៣៦ប្រទេស សម្រាប់បំណុលគ្រួសារធៀបទៅនឹងអត្រាចំណូលសេដ្ឋកិច្ច គិតត្រឹមដំណាច់ត្រីមាសទី១ ក្នុងឆ្នាំនេះ។ សមាមាត្របំណុលគ្រួសាររបស់ប្រទេសកូរ៉េខាងត្បូងទៅនឹងកម្រិតផលិតផលក្នុងស្រុកសរុប…

រដូវក្តៅ​នៅកូរ៉េខាងត្បូងឆ្នាំនេះក្តៅខ្លាំង ស្របនឹងការបើកសេដ្ឋកិច្ចក្រោយកូវីដទៀតនោះ នាំឱ្យមានការបារម្ភខ្លាចអគ្គិសនីប្រើប្រាស់មិនគ្រប់ អាចប្រឈមនឹងការដាច់ភ្លើងញឹកញាប់មិនខាន

កូរ៉េខាងត្បូង៖ កំពុងមានក្តីបារម្ភកើនឡើងខ្លាំង ជុំវិញការដាច់ភ្លើងដែលអាចកើតមាននៅក្នុងរដូវក្តៅនេះក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតម្រូវការថាមពលបានកើនឡើងខណៈដែលអាកាសធាតុក្តៅឆ្នាំនេះ ខ្លាំងខុសពីធម្មតា នេះបើយោងតាមការលើកឡើងអ្នកតាមដាន និងវិភាគសេដ្ឋកិច្ចកូរ៉េកាលពីថ្ងៃអាទិត្យមុននេះ។ ចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីកូរ៉េ ខេបកូ Korea Electric Power Corp. (KEPCO) ដែលគ្រប់គ្រងដោយរដ្ឋ…

របាយការណ៍៖ នៅកូរ៉េខាងត្បូង យុវជនមិនទាន់គ្រប់អាយុ (អនីតិជន) ផឹកស្រាមានការថយចុះ តែសម្រាប់អ្នកដែលផឹកវិញ ជាងពាក់កណ្តាលគឺជាអ្នកផឹកស្រារបៀប «លើកដាច់ៗ» ខ្លាំងតែម្តង

កូរ៉េខាងត្បូង៖ ចំនួនជនមិនទាន់គ្រប់អាយុ (អនីតិជន) នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលផឹកស្រាបានធ្លាក់ចុះមកនៅត្រឹមតែ ១០ ភាគរយ តែក្នុងនោះមានដល់ទៅ ៤នាក់ក្នុងចំណោម ១០នាក់នៃអ្នកដែលមិនទាន់គ្រប់អាយុ ហើយផឹកស្រា គឺជាអ្នកផឹកស្រាសម្រុកខ្លាំង ដែលយើងតែងស្គាល់ថាជាអ្នក «លើកដាច់ៗ» នោះ។ តាមរយៈអត្ថបទចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម…