ឯកអគ្គរាជទូតកម្ពុជា និងបណ្តាទូតអាស៊ាន ជួបពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យទៅវិញទៅមក ជាមួយអនុរដ្ឋមន្ត្រីទីមួយការបរទេសកូរ៉េថ្មី

សេអ៊ូល៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ ជាមួយអគ្គរាជ-រដ្ឋទូតអាស៊ានដទៃទៀត បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េថ្មី លោក Choi Jong-kun នេះបើតាមការលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកទូតផ្ទាល់។

ក្នុងជំនួបរយៈពេលជាងពីរម៉ោងនោះ លោក ឡុង​ ឌីម៉ង់បានលើកឡើងថាមានការពិភាក្សា និងផ្លាស់ប្តូរយោបល់ និងទស្សនៈវិស័យជាច្រើនរវាងបណ្តាឯកអគ្គរាជ-រដ្ឋទូតអាស៊ាន ជាមួយនឹងលោក Choi Jong-kun ដែលជាអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ទើបនឹងទទួលការតែងតាំងថ្មី។ ក្នុងនោះដែរការពិភាក្សាក៏បានផ្តោតលើបញ្ហា និងដំណោះស្រាយសម្រាប់បញ្ហាពិភពលោក និងបញ្ហាតំបន់ រួមទាំងការស្តារសេដ្ឋកិច្ច-សង្គមក្នុងអំឡុង និងក្រោយបរិការណ៍នៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលទៅកាន់គ្រប់ទិសទីជុំវិញពិភពលោកផងដែរ។

ក្នុងនោះដែរ អ្នកចូលរួមក៏បានលើកយកមកពិភាក្សានូវការអនុវត្តគោលនយោបាយថ្មីទិសខាងត្បូង New Southern Policy 2.0 ដែលជាគំនិតផ្តួតផ្តើមរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន ដើម្បីអាចឱ្យទទួលបានលទ្ធផលជាផ្លែផ្កាគាប់ប្រសើរផងដែរ ហើយការអនុវត្តគោលនយោបាយតម្លាភាពក្នុងការបែងចែកវ៉ាក់សាំងការពារកូវីដ-១៩ ដោយសមភាព និងតម្លាភាព ក៏ត្រូវបានពិភាក្សា ក្នុងស្មារតីយល់ស្របគ្នាផងដែរ។

លោក Choi Jong-kun អនុរដ្ឋមន្ត្រីការបរទេសកូរ៉េថ្មី

សូមបញ្ជាក់ថា លោក Choi Jong-kun ធ្លាប់ជាអតីតសាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ និងធ្លាប់ជាអតីតលេខាធិការរបស់ប្រធានាធិបតីកូរ៉េ លោក មូន ជេអុីន ផងដែរ។

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *