ធ្មេញលឿងមិនស្អាតមែន? មកដឹងវិធីងាយៗ ធ្វើខ្លួនឯងបាននៅផ្ទះ ដើម្បីធ្វើឱ្យធ្មេញសស្អាត ភ្លឺចែងចាំង

ធ្មេញសស្អាតចាំង នរណាក៏ប្រាថ្នាចង់បានដែរ! ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានភ័ព្វសំណាងមានធ្មេញសស្អាតចាំងចែងនោះទេ ហើយការចំណាយទៅពេទ្យធ្មេញដើម្បីធ្វើឱ្យធ្មេញស ក៏មិនតិចតួចប៉ុន្មានដែរ។ ដូច្នេះយើងគួរមកសាកល្បងវិធីសាមញ្ញា អាចធ្វើបានដោយងាយៗទាំងនេះវិញ៖

១. ​ម្សៅទឹកដោះគោ និងថ្នាំដុសធ្មេញ

ម្សៅទឹកដោះគោនឹងជួយឱ្យធ្មេញរបស់អ្នកសចែងចាំង និងមានសុខភាពល្អ។ អ្នកអាចលាយថ្នាំដុសធ្មេញធម្មតា ជាមួយម្សៅទឹកដោះគោបន្តិចនៅលើច្រាស់ដុសធ្មេញរបស់អ្នក ហើយអាចដុះធ្មេញតាមរបៀបនេះ ម្តង ទៅពីរដង ក្នុងមួយសប្តាហ៍។

២. ម្សៅ Baking Soda និងទឹកក្រូចឆ្មារ

សម្រាប់វិធីនេះ អ្នកអាចដាក់ម្សៅ Baking Soda ចុងស្លាបព្រាបន្តិចលើច្រាស់ដុសធ្មេញ ហើយបន្តក់ទឹកក្រូចឆ្មារពីលើ ដើម្បីទទួលបានធ្មេញចែងចាំង។ ប៉ុន្តែគួរអនុវត្តវិធីនេះត្រឹមតែម្តងបានហើយ ក្នុងមួយសប្តាហ៍។

៣. ទឹកហ៊ីដ្រូហ្សែន ពែរ៉ូសាយ (Hydrogen Peroxide)

មុននឹងប្រើវិធីនេះ ត្រូវធានាថាធ្មេញរបស់អ្នកមិនស្រៀវខ្លាំងនោះទេ ដោយសារការប្រើទឹកហ៊ីដ្រូហ្សែន ពែរ៉ូសាយអាចធ្វើឱ្យស្រៀវអញ្ចាញ។ ប្រសិនបើមិនមានបញ្ហា អ្នកអាចយកសំលីក្រាស់ល្មម ជ្រលក់ក្នុងទឹកហ៊ីដ្រូហ្សែន ពែរ៉ូសាយបន្តិច និងជូតធ្មេញរបស់អ្នកថ្នមៗ។ យ៉ាងណាមិញ កុំអនុវត្តវិធីនេះញឹកញាប់ពេក ដោយសារវាអាចនាំឱ្យប៉ះពាល់ដល់កាចារធ្មេញរបស់យើងផងដែរ។

សម្រាប់ទឹកហ៊ីដ្រូហ្សែន ពែរ៉ូសាយ អ្នកអាចរកទិញបានតាមឱសថស្ថានមួយចំនួនផងដែរ។

៤. ម្សៅ Baking Powder និងទឹកក្រូចឆ្មារ

ដាក់ម្សៅ Baking Powder មួយកូនស្លាបព្រា និងទឹកក្រូចឆ្មារមួយកូនស្លាបព្រា លាយគ្នា ហើយខ្ពុលមាត់ត្រឹមតែ ២នាទីប៉ុណ្ណោះ អ្នកនឹងចាប់អារម្មណ៍ថាធ្មេញអ្នកសភ្លឺជាងមុនមិនខាន។ ធ្វើបែបនេះ ត្រឹមម្តង ទៅពីរដង ក្នុងមួយសប្តាហ៍ជាការប្រសើរ។

៥. អំបិល ក្រូចឆ្មារ និងថ្នាំដុសធ្មេញ

លាយអំបិលកន្លះកូនស្លាបព្រា ទឹកក្រូចឆ្មារបន្តិច ជាមួយនឹងថ្នាំដុសធ្មេញបន្តិចផង ក្នុងចានមួយ ហើយកូរឱ្យបានសព្វ រួចយកមកលាបលើធ្មេញរបស់អ្នក ទុកវាចោលប្រហែល ១នាទី  មុននឹងលាងទឹកចេញ។ សាកល្បងធ្វើបែបនេះ ១ ទៅ ២ដងក្នុងមួយសប្តាហ៍ អ្នកនឹងឃើញប្រសិទ្ធភាពតែម្តង។

៦. ទឹក លាយជាមួយក្រូចឆ្មារ

ងាយៗ គ្រាន់តែលាយតំណក់ទឹកក្រូចឆ្មារ និងទឹកធម្មតា ហើយយកទៅខ្ពុលមាត់ អ្នកនឹងអាចទទួលបានធ្មេញសស្អាត ហើយអាចកំចាត់បាក់តេរីផ្សេងៗក្នុងមាត់ធ្មេញផងដែរ។ គួរធ្វើបែបនេះម្តងក្នុងមួយសប្តាហ៍។

៧. ផ្លែស្ត្រប៊ឺរី (Strawberry)

កាន់តែងាយថែមទៀត គឺផ្លែស្រ្តប៊ឺរី ដោយធ្វើការកោសផ្លែស្ត្រប៊ឺរីដាក់ស្លាបព្រាបន្តិចមក ហើយយកផ្លែស្រ្តប៊ឺរីដែលបានកោសនោះ មកដុសធ្មេញប៉ុន្មាននាទី នោះស្នាមលឿងនៅលើធ្មេញនឹងត្រូវបានសំអាតស្អាត។ គួរធ្វើវិធីនេះ ម្តងប៉ុណ្ណោះក្នុងមួយខែ។

៨. ថ្នាំដុសធ្មេញ អំបិល ម្សៅ Baking Soda និងទឹកក្រូចឆ្មារ

ច្រើនមុខបន្តិច តែក៏មិនលំបាកដែរ! គ្រាន់តែលាយថ្នាំដុសធ្មេញ អំបិលបន្តិច ម្សៅ Baking Soda បន្តិច និងទឹកក្រូចឆ្មារប៉ុន្មានដំណក់ទៅក្នុងចានមួយ ហើយលាយគ្នាឱ្យសព្វសាច់ រួចយកល្បាយនោះមកដុសធ្មេញប្រមាណ ៤ ទៅ៥នាទី។ អ្នកនឹងឃើញលទ្ធផលភ្លាមៗ តែគួរអនុវត្តតែម្តងរៀងរាល់ ២ ខែបានហើយ។

ចំណាំ៖ សាកល្បងតែវិធីណាមួយបានហើយ កុំប្រើវិធីទាំងនេះក្នុងចន្លោះពេលតែមួយ ហើយមិនត្រូវអនុវត្តនោះទេ ប្រសិនបើអ្នកមានបញ្ហាឈឺធ្មេញ ឬជំងឺមាត់ធ្មេញផ្សេងៗ។

ប្រែសម្រួលពីប្រភព៖ Brightside

Leave a Reply

Your email address will not be published. Required fields are marked *