កីឡាការិនីឆ្នើម ស្រួង ភាវី ប្រកាសជ្រើសរើសបុគ្គលិកសម្រាប់ក្លឹបកីឡាថ្មីនៅឆង់ជូ ជាមួយលក្ខខណ្ឌជ្រើសរើសតែពីរចំណុចប៉ុណ្ណោះ

ឆង់ជូ៖ លោកស្រី ស្រួង ភាវី ដែលជាកីឡាការិនីឆ្នើមនៃប្រទេសកម្ពុជា បានប្រកាសជ្រើសរើសបុគ្គលិកធ្វើការកន្លែងកីឡា នៅក្នុងក្លឹបកីឡាស្នូកឃ័ររបស់លោកស្រីផ្ទាល់ ដែលមានខ្លឹមសារដូចខាងក្រោម៖

ជំរាបសួរ បងប្អូន ស្ត្រី ខ្មែរដែលរស់នៅប្រទេសកូរ៉េ ខ្ញុំចង់រើសបុគ្គលិកធ្វើការកន្លែងកីឡាជាមួយខ្ញុំ🤗

លក្ខខណ្ឌមានដូចជា៖

  • អ្នកកំលោះក្រមុំទេណា 😜😍
  • អ្នកនៅប្រទេសកូរ៉េទេ 🤗

ហើយប្រសិនបើបងប្អូនចង់ហាត់កីឡាការ៉ុមដូចខ្ញុំ ខ្ញុំនឹងបង្រៀនបងប្អូនផងដែរ

ខ្ញុំនៅឆង់ជូ 🤗

បើសិនបងប្អូន ស្រី ប្រុស ចង់ធ្វើការជាមួយខ្ញុំ

ដាក់លេខទូរស័ព្ទឱ្យខ្ញុំ ខ្ញុំនឹងទាក់ទងទៅ សូមអរគុណ ណាណា 🤭🥰

សូមបញ្ជាក់ថា អ្នកអាចធ្វើការទាក់ទងសួរព័ត៌មានបន្ថែមបានតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ Srong Pheavy ដើម្បីទទួលបានព័ត៌មានបន្ថែម

 

Leave a Reply

Your email address will not be published. Required fields are marked *