តាមការសិក្សាមួយ សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូង នឹងធ្លាក់ចុះខ្លំាងរហូតដល់ 2.3% ដោយសារព្យុះភ្លៀងកូវីដ-១៩​

សេអ៊ូល៖ សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូង នឹងធ្លាក់ចុះក្នុងកម្រិត 2.3% ក្នុងឆ្នាំ ២០២០ ដោយសារបញ្ហានៃជម្ងឺកូវីដ-១៩ បើតាមការព្យាករណ៍របស់ក្រុមអ្នកវិភាគក្នុងស្រុកមួយក្រុម។

បើតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េដដែលនោះ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីនេះ នឹងធ្លាក់ចុះ 1.7% ក្នុងឆមាសទី១ ហើយបន្តធ្លាក់ចុះ 2.9% ក្នុងឆមាសទី២ បន្តទៀត។ លទ្ធផលនេះ បង្ហាញថាសេដ្ឋកិច្ចកូរ៉េនឹងធ្លាក់ចុះអាក្រក់បំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧ មក។

របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េបានបញ្ជាក់ថា «បើទោះជាមានវិធានការផ្សេងៗដាក់ចេញ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃកូវីដ-១៩ ក៏ដោយ វាពិបាកណាស់សម្រាប់សេដ្ឋកិច្ចកូរ៉េចៀសឱ្យផុតពីការធ្លាក់ចុះនេះ ដោយសារតែគ្រឹះសេដ្ឋកិច្ចនៅមានភាពទន់ខ្សោយ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ក៏នៅមានភាពយឺតយ៉ាវផងដែរ»។ ក្នុងនោះដែរ ការនាំចេញ នឹងធ្លាក់ចុះ 2.2% ក្នុងឆ្នាំ ២០២០នេះ ចំណែកឯវិស័យសាងសង់អាចនឹងធ្លាក់ដល់ 13.5%។

 

Leave a Reply

Your email address will not be published. Required fields are marked *