កូរ៉េខាងត្បូង៖ គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង ប្រកាសនៅថ្ងៃចន្ទនេះបង្កើតក្រុមការងារពិសេសមួយ ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗកើតក្នុងសំណាក់ជួរកងទ័ព និងជាពិសេសគឺស្វែងរកយន្តការការពារជន.រ .ង.គ្រោះដែលរងការបំពាន ជាវិធានការថ្មីដាក់ចេញក្រោយពីមានរឿងចម្រូងចម្រាស់ខ្លាំងក្នុងជួរកងទ័ពប៉ុន្មានថ្ងៃមកនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News តំណាងសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាច បានចាត់តាំងលោក Min Hong-chul ប្រធាននៃគណៈកម្មការការពារជាតិនៃរដ្ឋសភាជាតិកូរ៉េខាងត្បូង ឱ្យដឹកនាំក្រុមពិសេសមួយ ដើម្បីដោះស្រាយបញ្ហាជាប្រព័ន្ធក្នុងសំណាក់ជួរកងទ័ព និងវប្បធម៌ដែលតែងអនុញ្ញាតឱ្យពួកកងទ័ពអាចរួចខ្លួនពីការប្រព្រឹត្តិទោសកំហុសនានា ដែលនេះជាការឆ្លើយតបទៅនឹងអសមត្ថភាពក្នុងចំណោមថ្នាក់ដឹកនាំជួរកងទ័ព ដោះស្រាយបញ្ហាបំពានផ្លូវ .ភេ .ទ លើទាហានជាស្រ្តី ដែលក្លាយជាបញ្ហាក្តៅគគុកក្នុងប្រទេសកូរ៉េឥឡូវនេះ។
ការប្រកាសបង្កើតក្រុមការងារនេះ គឺដាក់ចេញក្រោយពីមានរឿងចម្រូងចម្រាស់ក្នុងចំណោមជួរកងទ័ព ក្រោយពីមានករណីទាហានស្រ្តីមួយរូប ត្រូវរងការបំពាន ហើយក្រោយពីបានប្តឹងទៅថ្នាក់លើ បែរជាត្រូវអើពើមិនខ្វល់ខ្វាយ ដែលឈាននាំឱ្យទាហានស្រ្តីជាអ្នក.រ. ង .គ្រោះ សម្រេចចិត្តបញ្ចប់ជី វិតខ្លួនឯងកាលពីពេលកន្លងទៅថ្មីៗនេះ។
ប្រធានគណបក្សប្រជាធិបតេយ្យ លោក Song Young-gil ដែលជាគណបក្សកាន់អំណាច បានបញ្ជាក់ថាគណបក្សកាន់អំណាច រួមនឹងរដ្ឋាភិបាលលោក មូន ជេអ៊ីន នឹងដាក់ចេញនូវផែនការដើម្បីដោះស្រាយ និងលុបបំបាត់ចោលបញ្ហាឱ្យដល់ឬសគល់ ទាក់ទងនឹងវប្បធម៌ក្នុងជួរទាហានដែលតែងឱ្យអ្នកប្រព្រឹត្តកំហុស រួចពីការដាក់ទោសនេះ រួមនឹងការបំពានផ្លូវ. ភេ. ទ នេះផងដែរ។
ក្នុងនោះដែរ ប្រធានគណបក្សកាន់អំណាចក៏បានបញ្ជាក់ថានឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ហើយនាំខ្លួនអ្នកពាក់ព័ន្ធទាំងអស់មិនថាស័ក្តិណា តំណែងណានោះទេ ឱ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនក្នុងករណីនេះ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោកប្រធានាធិបតី មូន ជេអ៊ីន ផ្ទាល់ក៏បានចុះទៅធ្វើការគោរព និងស្នើសុំការអធ្យាស្រ័យផ្ទាល់ ដល់ពិធីបុណ្យរបស់ជន. រ.ង .គ្រោះ និងបានសន្យាជាមួយគ្រួសារថានឹងធ្វើការស៊ើបអង្កេតករណីនេះឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។