កូរ៉េខាងត្បូង៖ បងប្អូនខ្មែរយើង និងបងប្អូនស្រ្តីខ្មែររៀបការគ្រួសារកូរ៉េជាដើមដែលនៅម្តុំតំបន់យ៉ស៊ូ អាចយកកូនរបស់ខ្លួនមកចុះឈ្មោះរៀនភាសាខ្មែរបាននៅមជ្ឈមណ្ឌលក្រុមគ្រួសារពហុវប្បធម៍គ្រួសារមានសុខភាពល្អអ្នករស់នៅបរទេសជំនួយចម្រុះ នេះបើតាមការចែករំលែករបស់ទំព័រហ្វេសប៊ុក 캄보디아문화교육 និងទំព័រ Meng Costa Page បំណងល្អពីខ្ញុំ។
ថ្នាក់បង្រៀនភាសាខ្មែរត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ១៣ : ០០ ដល់ ១៥ :០០រសៀល។
ទីកន្លែង៖ មជ្ឈមណ្ឌលក្រុមគ្រួសារពហុវប្បធម៍គ្រួសារមានសុខភាពល្អអ្នករស់នៅបរទេសជំនួយចម្រុះ។ ថ្នាក់រៀនត្រូវបានធ្វើឡើងនៅក្នុងបណ្ណាល័យពហុវប្បធម៌នៅជាន់ទីមួយ។
យើងសង្ឃឹមថាបងប្អួនស្ត្រីខ្មែរជាច្រើននៅតំបន់យ៉ស៊ូនឹងយកចិត្តទុកដាក់ចំពោះកូនៗក្នុងការរៀនភាសាខ្មែរ ដែលជាភាសាជាតិ និងភាសាកំណើតរបស់យើងគ្រប់ៗគ្នា បើទោះបីជាយើងកំពុងស្នាក់នៅលើទឹកដីប្រទេសកូរ៉េក៏ដោយ។
សម្រាប់អ្នកចង់បានព័ត៌មានបន្ថែម អាចទំនាក់ទំនងទំព័រហ្វេសប៊ុក៖ 캄보디아문화교육