ប្លែកណាស់! សន្តិសុខលើកខ្សែដាក់ទទឹងផ្លូវភ្លាមៗ ពេលអ្នកបើកបរដឹកជញ្ជូនកំពុងជិះកាត់ បណ្តាលឱ្យដួលម៉ូតូ ជាករណីក្តៅពេញអ៊ីនធើណែតនៅស្រុកកូរ៉េ

កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងកំពុងបើកការស៊ើបអង្កេតករណីគ្រោះថ្នាក់មួយ ដែលអ្នកបើកបរដឹកជញ្ជូនទំនិញម្នាក់ ត្រូវបានទាក់ករនឹងខ្សែពួរមួយដែលគេដាក់ទទឹងផ្លូវនៅនឹងទីតាំងអាគារអាផាតមិនមួយកន្លែងនៅក្នុងតំបន់គូរី ខេត្តឃ្យ៉ុងគី ដែលក្លាយជាប្រធានបទក្តៅជជែកក្នុងចំណោមអ្នកប្រើអ៊ីនធើណែតនៅស្រុកកូរ៉េ។

ករណីនេះ បើតាមការបញ្ជាក់របស់ប៉ូលីសតំបន់គូរីនេះផ្ទាល់បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេ អ្នកបើកបរម៉ូតូដឹកជញ្ជូនឥវ៉ាន់មួយរូប នៅពេលកំពុងបើកដឹកជញ្ជូនឥវ៉ាន់នៅច្រកចូលក្នុងទីតាំងអាគារអាផាតមិនមួយកន្លែង ក៏ត្រូវបានគេទាញខ្សែពួរដែលដាក់ទទឹងផ្លូវឡើងភ្លាមមួយរំពេច បណ្តាលឱ្យអ្នកបើកបរទាក់កនឹងខ្សែពួរនោះ ដួរម៉ូតូភ្លាមៗក្រោមមេឃកំពុងភ្លៀ់ងធា្លក់។

បើតាមការអះអាងរបស់ក្រុមអ្នកបើកបរម៉ូតូ បានចោទប្រកាន់ថាខ្សែពួរដាក់ទទឹងផ្លូវនេះ គឺដាក់ដោយសន្តិសុខយាមនៅច្រកចូល ហើយគឺដាក់នៅក្រោមផ្លូវធម្មតា តែដល់ពេលដែលអ្នកបើកបរជិះមកដល់កាត់កន្លែងនោះភ្លាម ក៏ទាញខ្សែពួរនោះឡើងភ្លាម ប្រៀបដូចជាដាក់អង្គប់ចាប់សត្វដូច្នោះដែរ ដែលទង្វើដោយចេតនាអាក្រក់បែបនេះបង្កជារការខឹងសម្បារយ៉ាងខ្លាំងពីអ្នកបើកបរ និងសាធារណជនអ្នកប្រើប្រាស់អ៊ីនធើណែតនៅស្រុកកូរ៉េ ក្រោយករណីនេះត្រូវបានបង្ហោះចែកចាយជាបន្តបន្ទាប់នោះ។

អ្នកបើកបរបានចោទប្រកាន់ថាសន្តិសុខនៅច្រកចូលធ្វើដូចនេះ ដោយសារតែពួកអ្នកដឹកជញ្ជូនមិនព្រមប្រើចំណតនៅក្រោមដី ដើម្បីលើកឥវ៉ាន់ដឹកជញ្ជូនឱ្យភ្ញៀវ តែបែរជាជិះលើផ្លូវធម្មតាពេញក្នុងអាគារ ដែលកន្លងមកតែងមានការតវ៉ាមិនពេញចិត្តគ្នាទៅវិញទៅមក។

តែបើតាមការបញ្ជាក់របស់ប៉ូលីស កងសន្តិសុខដែលនៅយាមទីនោះបានបដិសេធការចោទប្រកាន់ថា មិនមានចេតនាលើកខ្សែនៅពេលអ្នកដឹកបើកមកដល់ភ្លាមនោះទេ តែគឺគាត់បានលើកខ្សែនោះរហូតតាំងពីដើមមក ហើយប្រឹងព្យាយាមទប់ខ្សែនៅពេលដែអ្នកដឹកជញ្ជូនព្យាយាមបើកកាត់ខ្សែនោះដោយបំពានទៅវិញទេ។

យ៉ាងណាមិញ នៅពេលដែលប៉ូលីសទៅឆែកមើលកាំមេរ៉ាសុវត្ថិភាព គេសង្កេតឃើញថារាល់វីដេអូឃ្លីបនៅពេលកើតហេតុនោះ ត្រូវបានលុបចោលបាត់ទៅហើយ ដូចនេះ ប៉ូលីសកំពុងបើកការស៊ើបអង្កេតបន្តទៀតផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *