កូរ៉េខាងត្បូង៖ កងទ័ពដែនអាកាសកូរ៉េខាងត្បូងមួយរូប បានបាត់ បង់ ជី វិតក្រោយពីបានចាក់វ៉ាក់សាំងកូវីដ ដូសទី២ របស់ AstraZeneca រួច នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាកូរ៉េខាងត្បូងនៅវេលាល្ងាចថ្ងៃសុក្រម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News កងទ័ពជើងអាកាសរូបនេះដែលមានឋានន្តរស័ក្តិជាពលបាលទោ (Master Sergeant) ដែលមានមូលដ្ឋាននៅគីមហេ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ AstraZeneca កាលពីថ្ងៃទី ២៤ ឧសភា ២០២១នេះរួចមក ក៏បានចាប់ផ្តើមធ្លាក់ខ្លួនមានបញ្ហាទាក់ទងខួរ ក្បាល លែង ដំណើរការ មួយសប្តាហ៍ក្រោយមក ហើយដែលត្រូវព្យាបាលរហូតដល់ថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ក៏បានបាត់ បង់ ជី វិតតែម្តង។
នេះជាករណីទីមួយហើយ ដែលកងកម្លាំងយោធាកូរ៉េខាងត្បូងបាត់ បង់ ជី វិតក្រោយពីបានចាក់វ៉ាក់សាំងកូវីដ តែអជ្ញាធរមិនទាន់អាចបញ្ជាក់បានថាករណីនេះពាក់ព័ន្ធទៅនឹងវ៉ាក់សាំងឬយ៉ាងណានោះដែរ ហើយចំណែកឯក្រុមគ្រួសារក៏បានស្នើមិនឱ្យមានការធ្វើកោសល្យវិច្ច័យអ្វីបន្ថែមទៀតដែរ។
សម្រាប់កងកម្លាំងទ័ពកូរ៉េខាងត្បូង អាយុប្រហែល៣០ឆ្នាំ គឺបានទទួលចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca ដូសទី១រួចរាល់ហើយ ប៉ុន្តែចំពោះករណីខាងលើនេះ គឺទាហានខាងលើបានតម្រូវឱ្យទៅទទួលវ៉ាក់សាំងកូវីដដូសទី២ មុនការកំណត់ លឿនជាងអ្នកដទៃទៀត ដោយសារតែត្រូវមានបេសកកម្មទៅចូលរួមក្នុងសមយុទ្ធយោធាហ្វឹកហាត់មួយនៅលើទឹកដីអាឡាស្កា ដែលគ្រោងនឹងធ្វើឡើងក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះឯង។
