ជាប់ច្រើនណាស់! និស្សិតខ្មែរយើងដល់ទៅ 36 នាក់ជាប់ជាស្ថាពរជុំទីពីរ នៃកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២១នេះ

កូរ៉េខាងត្បូង៖ និស្សិតខ្មែរយើងដល់ទៅ ៣៦នាក់ថ្មីបានជាប់ក្នុងលទ្ធផលជុំទីពីរ នៃក​ម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២១នេះ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត។

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េខាងត្បូង អាចធ្វើការដាក់ពាក្យបានតាមរយៈទាំងស្ថានទូតកូរ៉េខាងត្បូងនៅតាមប្រទេសនីមួយៗ និងនៅតាមបណ្តាសាកលវិទ្យាល័យផ្ទាល់។ សម្រាប់លទ្ធផលជុំទីបី ដែលអ្នកជាប់តាមការដាក់ពាក្យនៅស្ថានទូត នឹងត្រូវបញ្ជូនឈ្មោះឱ្យទៅសាកលវិទ្យាល័យដែលជ្រើសរើសពិនិត្យលើបេក្ខភាព មុននឹងសម្រេចឱ្យជាប់ជាស្ថាពរ។ លទ្ធផលជុំចុងក្រោយនឹងត្រូវប្រកាសនៅអំឡុងចុងខែមិថុនានេះ បើតាមការប្រកាសក្នុងគេហទំព័រផ្លូវការរបស់កម្មវិធីអាហារូបករណ៍។

ទំព័រហ្វេសប៊ុក Cambodian Student Association in Korea ដែលជាសមាគមនិស្សិតខ្មែរនៅសាធារណៈរដ្ឋកូរ៉េ បានស្រង់យកឈ្មោះបេក្ខភាពដែលជាប់ជុំទីពីរដូចខាងក្រោម៖ ទាំ​ងអស់ ៣៦នាក់ ដែល បេក្ខភាព៥នាក់ ជាបេក្ខភាពសម្រាប់កម្មវិធីថ្នាក់បណ្ឌិត និងបេក្ខភាព ៣១នាក់ ជាបេក្ខភាពសម្រាប់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត។

Leave a Reply

Your email address will not be published. Required fields are marked *