តុលាការកូរ៉េខាងត្បូង កាត់ ទោសករណីស្រ្តី ជាប់ ចោទ ដែលបំបរបង់កូនក្មេងជាប្អូនស្រីអាយុ 3 ឆ្នាំចោលនៅតែឯង រហូតបាត់ បង់ ជី វិត ទៅរៀបការប្តីថ្មី

កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងបានសម្រេចកាត់ ទោស២០ឆ្នាំ​ លើជនល្មើសក្នុងករណីស្រ្តីម្នាក់នៅតំបន់ហ្គូមី ដែលបាន បំ បរ បង់ចោលប្អូនស្រីរបស់ខ្លួនអាយុ ៣ឆ្នាំ ឱ្យនៅក្នុងផ្ទះម្នាក់​ឯង រហូតដល់ បាត់ បង់ ជីវិត នេះបើតាមព័ត៌មានចុះផ្សាយដោយសារព័ត៌មាន Yonhap News។

សេចក្តីសម្រេចទោសនេះចេញដោយតុលាការនៅដេហ្គូ ដោយបានកាត់ទោសជន ល្មើស ជាបងស្រី ដែលបានបំ បរ បង់ចោលប្អូនស្រីរបស់ខ្លួនអាយុ ៣ឆ្នាំ ឱ្យនៅក្នុងផ្ទះម្នាក់​ឯងអស់ជាច្រើនខែ រហូតដល់ បាត់ បង់ ជី វិត តែម្នាក់ឯង។ ស្រ្តីជាជនល្មើស ឈ្មោះថា គីម ដែលគេគិតថាដំបូងជាម្តាយរបស់ក្មេងស្រីអាយុ៣ឆ្នាំ ដែលបានបាត់ បង់ ជី វិតនោះ តែក្រោយពីការស៊ើបអង្កេតដោយកម្លាំងសមត្ថកិច្ច គេរកឃើញថាតាមពិត ជន ល្មើ ស ដែលបំ បរ បង់ក្មេងតូចអាយុ៣ឆ្នាំនោះ ជាបងស្រីរបស់ក្មេងតូចទៅវិញទេ។

តាមពិតទៅករណីមួយនេះមានភាពស្មុគស្មាញច្រើន ដោយមានពាក់ព័ន្ធនឹងស្រ្តីម្នាក់ទៀតជាម្តាយរបស់ជនជាប់ចោទ ដែលគេស្គាល់ថាឈ្មោះស៊ុក អាយុ ៤៨ឆ្នាំ។ ក្រោយពីប៉ូលីសធ្វើការពិនិត្យឌីអិនអេ សាក .សព កូនក្មេងអាយុ ៣ឆ្នាំ ដែលបានបាត់​ បង់ ជី វិតនោះទៅ គេរកឃើញថា តាមពិតកូនដែល បាត់ បង់ ជីវិតនោះ ជាកូនបង្កើតរបស់ម្តាយបង្កើតរបស់ជន ជាប់ ចោទនោះទេ ដោយប៉ូលីសសង្ស័យថា ដើមហេតុអាចស្រ្តី ជាប់ ចោទ ឈ្មោះគីម និងម្តាយរបស់ខ្លួនឈ្មោះ ស៊ុក បានពរពោះ និងកើតកូនក្នុងពេលដំណាលគ្នា តែស្រ្តីឈ្មោះ ស៊ុក អាយុ ៤៨ឆ្នាំ ដែលជាម្តាយ ជន ជាប់ ចោទ បានធ្វើការផ្លាសប្តូរកូនទើបនឹងកើតរបស់ខ្លួន ជាមួយនឹងកូនទើបនឹងកើតរបស់កូនខ្លួន ដែលជាស្រ្តី ជាប់ ចោទឈ្មោះគីម ទៅវិញ។

ស្រ្តីជាជនល្មើស ពេលត្រូវបានប៉ូលីសឃាត់ខ្លួន

យ៉ាងណាមិញ ការប្តូរកូននេះគឺកើតឡើងតាំងពីពេលមុនមក ដោយស្រ្តីជាជន ល្មើស មិនបានដឹងអំពីការលួចប្តូរកូននេះដែរ តែយ៉ាងណាបើតាមការបញ្ជាក់ដែរនោះ កូនតូចនោះបាន បាត់បង់ ជី វិត ចំពេលនៃរដូវក្តៅ ដោយសារតែស្រ្តីជាជនល្មើសបានទុកចោលនៅក្នុងផ្ទះនៅតំបន់គូមីនោះ តែម្នាក់ឯង ដើម្បីអាចទៅរៀបការប្តីក្រោយផ្សេងទៀត កាលពីឆ្នាំទៅ។ ជាការឆ្លើយតប ស្រ្តីជាប់ចោទបាននិយាយសុំទោស និងបានព្រមទទួលនូវការដាក់ទោសបែបណាក៏ដោយពីតុលាការ។

តុលាការបានបញ្ជាក់ថា ករណីល្មើសដែល ជន ល្មើស បានប្រព្រឹត្តិនោះគឺបោះបង់កូនក្មេងចោល និងមិនខ្វល់ខ្វាយពីកាតព្វកិច្ចជាអាណាព្យាបាលក្នុងការផ្តល់នូវសិទ្ធរស់រានមានជីវិតដល់កុមារនោះ តាមរយៈការ បំបរ បង់ ចោលដោយបង្អត់អាហារតែម្នាក់ឯងនេះ។

សូមបញ្ជាក់ថា ចំពោះករណីនេះ ស្រ្តីជាម្តាយរបស់ស្រ្តី ជន ល្មើស នេះ ក៏ត្រូវបាន ឃាត់ ខ្លួន និង សួរ ចម្លើយបញ្ជូនទៅតុលាការដូចគ្នា ដោយសារប៉ូលីសរកឃើញស្រ្តីជាប់ចោទជាម្តាយឈ្មោះ ស៊ុក នេះបានព្យាយាមយក សាក សព កូនអាយុ ៣ឆ្នាំ នោះទៅបោះចោល ដែលនាំឱ្យមានការ បែក ធ្លាយរឿងនេះ ហើយនឹងករណីមួយទៀតគឺ ការលួចយកកូនបង្កើតរបស់កូនស្រីខ្លួនផងដែរ។​ តែមកដល់ពេលនេះ គេមិនទាន់ដឹងពីវាសនារបស់កូនស្រី អាយុប្រហែល ២៩ខែដូចគ្នា ដែលត្រូវបានគេលួចដូរយកទៅបាត់នោះនៅទីណានោះទេ ដោយសារតែស្រ្តី ជាប់ ចោទ ជាម្តាយឈ្មោះ ស៊ុក អាយុ ៤៨ឆ្នាំនេះ មិនទាន់ឆ្លើយសារភាពនៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *