កម្មករអាយុ 50 ឆ្នាំជាងម្នាក់នៅខ្វាងជូ ធ្លាក់ពីជណ្តើរ របួស ធ្ងន់ តែត្រូវទុកចោលមិនមានអ្នកដឹងលឺ ពេញមួយយប់ ដល់ បាត់ បង់ជី វិត នៅនឹងការដ្ឋាន

កូរ៉េខាងត្បូង៖ កម្មករសំណង់ម្នាក់ បានជួប គ្រោះ ថ្នា ក់ នៅនឹងទីតាំងការងារ ដោយធ្លាក់ពីការដ្ឋាន រ បួស តែត្រូវបានទុកចោលនៅ រ បួ សតែម្នាក់ឯងពេញមួយយប់ រហូតដល់ បាត់ បង់ ជី វិត ព្រឹកបន្ទាប់ ពេលដែលគេទើបនឹងឃើញ .សាក .សព ជន រង គ្រោះនៅនឹងទីតាំងនោះតែម្នាក់ឯង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ជាភាសាកូរ៉េ។

ករណីនេះកើតឡើងនៅនឹងការដ្ឋានសំណង់ក្រុងខ្វាងជូ ហើយបើតាមការបញ្ជាក់របស់ប៉ូលីសខ្វាងជូ បានឱ្យដឹងថា ជន រង គ្រោះមានអាយុ ៥៨ឆ្នាំ បានជួបនឹង គ្រោះ ថ្នាក់ ការងារនេះកាលពីថ្ងៃទី ២៥ ខែឧសភាកន្លងទៅ ដោយកម្មករ រង គ្រោះនេះបានធ្លាក់ពីជណ្តើរកំពស់ជាង ២ម៉ែត្រ នៅនឹងទីតាំងការដ្ឋានអាគារសាងសង់ថ្មីនៅនឹងក្រុងខ្វាងជូ ខណៈកំពុងឡើងលើជណ្តើរនោះដើម្បីធ្វើការលាបព័ណ៌ជញ្ជាំង។

បើតាមការបញ្ជាក់បន្ត ជន រង គ្រោះនោះធ្លាក់នៅកម្ពស់ទាបល្មមដែរទេ ប៉ុន្តែដោយសារតែត្រូវ រ បួស ក្បាល ធ្ងន់ ធ្ងរ មិនអាចងើបខ្លួនឯងបាន ហើយក៏គ្មាននរណាម្នាក់ដឹងពីហេតុការណ៍នេះផងដែរ ខណៈគ្រប់គ្នាកំពុងរវល់ធ្វើការងាររៀងៗខ្លួននៅនឹងការដ្ឋាននោះ។ ហេតុនេះហើយ​ ជន រង គ្រោះ បានរង របួស ម្នាក់​ឯង រហូតដល់បាត់ .បង់ .ជី វិត នៅនឹងទីតាំងគ្រោះថ្នាក់ការងារនោះ រហូតដល់ព្រឹកថ្ងៃបន្ទាប់ម៉ោង ៦:៣០ ព្រឹក ទើបមានអ្នកធ្វើការងារជាមួយទៅរកមើល ជន រង គ្រោះ ក្រោយពីបានទទួលទូរស័ព្ទសួរនាំពីគ្រួសារ ជន រង គ្រោះ វិញនោះ។

របាយការណ៍ប៉ូលីសបញ្ជាក់ថា ជន រង គ្រោះ បាត់ បង់ ជី .វិត ដោយសារតែករណីប៉ះពាល់ ក្បាល ធ្ងន់ ធ្ងរ ហើយក្នុងនោះដែរ ក្រុមគ្រួសារ ជន រង គ្រោះ បានថ្លែងដោយកំហឹងថា ប្រសិនបើ ជន រង គ្រោះ ត្រូវបានគេរកឃើញតាំងពីពេល រង របួ ស ភ្លាមៗ ក៏ប្រហែលជាគាត់អាចនឹងត្រូវបានជួយសង្គ្រោះទាន់ពេលវេលាផងដែរ។

ករណីដូចនេះ បង្ហាញជាថ្មីនៅចំណុចចន្លោះប្រហោងនៃវិធានការការពារសុវត្ថិភាពនៅទីតាំងការងារ ជាក់ស្តែងក្នុងករណីនេះ ប្រធានផ្នែកពិនិត្យមើលសុវត្ថិភាព ដែលជាទូទៅត្រូវចុះពិនិត្យសុវត្ថិភាពការងារនៅនឹងទីតាំងការដ្ឋានជាប្រចាំនោះ នៅថ្ងៃកើតហេតុមិនមានវត្តមានទៅពិនិត្យនោះទេ។ បញ្ហាមួយទៀតនោះគឺ គោលការណ៍ដែលតម្រូវឱ្យកម្មករទាំងអស់ធ្វើការងារដោយត្រូវមានដៃគូចាប់ពី២នាក់ឡើងទៅ ក៏មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួន ជាក់ស្តែងក្នុងករណីនេះជាដើម ហើយអ្វីដែលជាចន្លោះប្រហោងទៀតនោះ នៅពេលដែលគ្រប់គ្នាចាកចេញពីការដ្ឋានអស់ ម្ចាស់ការដ្ឋានក៏មិនបានដឹងថាមានកម្មករម្នាក់មិនទាន់បានចាកចេញផងដែរ។

បើតាមការបញ្ជាក់ ជង រង គ្រោះនេះបាន បាត់ បង់ .ជី .វិតចំថ្ងៃកំណើតខ្លួនឯងទៀតផង។

សម្រាប់ករណីនេះ ប៉ូលីសកំពុងធ្វើការពិនិត្យ និងស៊ើបអង្កេតថាតើនឹងធ្វើការដាក់ពាក្យបណ្តឹងលើអ្នកទទួលបន្ទុកការដ្ឋាន ចំពោះការបំពានលើច្បាប់ទាក់ទងនឹងសុវត្ថិភាពទីតាំងការងារដែរឬទេ តែសេចក្តីសម្រេចផ្លូវការយ៉ាងណានោះមិនទាន់ចេញជាផ្លូវការនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *