ក្រុងដេហ្គូ នឹងបង្កើតកម្រិតវិធានការគម្លាតសង្គមខ្លួនដល់កម្រិត ២ ហើយ ក្រោយពេលរកឃើញជាបន្តបន្ទាប់ការកើនឡើងករណី ឆ្ល ង កូវីដ និងជាពិសេសនោះគឺករណី ឆ្ល ង ប្រភេទបម្លែងខ្លួនថ្មីថែមទៀត នេះបើតាមការបញ្ជាក់របសសាលាក្រុងដេហ្គូ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។
ផ្សាយក្នុងសារព័ត៌មាន Yonhap News វិធានការតម្លើងគម្លាតសង្គមមកកម្រិត២នេះ នឹងចាប់ផ្តើមពីពាក់កណ្តាលអាធ្រាត្រថ្ងៃសុក្រនេះទៅ ហើយនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ២០មិថុនា ឆ្នាំ២០២១នេះ បើតាមការបញ្ជាក់របស់អជ្ញាធរមូលដ្ឋាននៅក្នុងក្រុងដេហ្គូ។
អជ្ញាធរក្រុងដេហ្គូបញ្ជាក់ថា ការតម្លើងវិធានការគម្លាតសង្គមនេះត្រូវតែអនុវត្តខាងមិនបាន ដោយសារតែការកើនឡើងករណីឆ្លងថ្មីជាបន្តបន្ទាប់។ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ករណីឆ្លងថ្មីក្នុងទីក្រុងដេហ្គូទាំងមូលកើនដល់ ៧៤ ករណី ដែលជាតួលេខករណី ឆ្ល ង ប្រចាំថ្ងៃខ្ពស់ជាងគេចាប់តាំងពីថ្ងៃទី ១៩ ខែមីនា ២០២១នេះមក ដែលនាំឱ្យករណី ឆ្ល ង សរុបនៅក្នុងទីក្រុងដេហ្គូនេះកើនដល់ ១០,០៧១ករណីហើយ។ ក្នុងរយៈពេលមួយខែចុងក្រោយនេះ ករណី ឆ្ល ង ប្រចាំថ្ងៃជាមធ្យមគឺស្ថិតក្រោម ៥០ករណី។
ការបន្ត ឆ្ល ង វិជ្ជមានកូវីដនៅតាមទីតាំងនានាដូចជា ទីតាំង ក្លឹ ប កម្សាន្ត បារ រាត្រី កន្លែងសាសនា កន្លែងធ្វើការ ខណៈដែលករណី ឆ្ល ង នូវប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី ក៏កើនឡើងរហូតដល់ក្បែរពាក់កណ្តាលនៃករណីសរុបទៅហើយ ដែលតួលេខនេះគួរឱ្យកត់បារម្ភយ៉ាងខ្លាំងសម្រាប់អជ្ញាធរសុខាភិបាល។
ជាមួយនឹងការតម្លើងវិធានការគម្លាតសង្គមនេះ នឹងមានការតម្លើងការ រឹ ត ត្បិ ត មួយចំនួនដូចជាម៉ោងប្រតិបត្តិការអាជីវកម្ម និងទីតាំងសាធារណៈនានាជាដើម។ ជាក់ស្តែង ភោជនីយដ្ឋាន និងហាងកាហ្វេនៅដេហ្គូនឹងបិទប្រតិបត្តិការត្រឹមម៉ោង ៩យប់ រហូតដល់ ៥ព្រឹក។ ការជួបជុំនានាដែលមានមនុស្សចាប់ពី ១០០នាក់ឡើងទៅ នឹងត្រូវ ហា ម ឃា ត់ ជាគោលការណ៍។ ទីកន្លែងសាធារណៈនានា នឹងត្រូវកម្រិតអ្នកមកត្រឹមតែ ៣០%ប៉ុណ្ណោះ ខណៈកីឡាដ្ឋាន និងការប្រកួតកីឡា តម្រូវឱ្យអ្នកមកទស្សនាត្រឹមតែ ១០% ប៉ុណ្ណោះ។