ចែករំលែកឡើងវិញ! ពីថ្ងៃទី ១ កក្កដា ២០២១ទៅ រយៈពេលនៃការស្នាក់នៅសម្រាប់ជនបរទេស នឹងត្រូវផ្តល់ជូនបានតាមសុពលភាពលិខិតឆ្លងដែនប៉ុណ្ណោះ

កូរ៉េខាងត្បូង៖ តាមរយៈការចែករំលែក រំលឹកជាថ្មីម្តងទៀតពីទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ អំពីរយៈពេលនៃការស្នាក់នៅបន្តសម្រាប់ជនបរទេស ផ្តល់ជូនអាស្រ័យទៅតាមសុពលភាពលិខិតឆ្លងដែន។

យោងតាមគេហទំព័រការិយាល័យអន្តោប្រវេសន៍និងក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រយៈពេលនៃការស្នាក់នៅសម្រាប់ជនបរទេសនឹងត្រូវបានផ្តល់ជូន អាស្រ័យលើសុពលភាពលិខិតឆ្លងដែនប៉ុណ្ណោះ។ ដូច្នេះហើយសូមពិនិត្យសុពលភាពលិខិតឆ្លងដែនរបស់លោកអ្នកបានច្បាស់លាស់ ជៀសវាងផុតសុពលភាព។

ចំពោះអ្នកដែលប្តូរលិខិតឆ្លងដែនថ្មី ធ្វើលិខិតឆ្លងដែនថ្មី ពន្យាសុពលភាព ឬ ប្តូរព័ត៌មានផ្ទាល់ខ្លួន ត្រូវតែរាយការណ៍ទៅកាន់ការិយាល័យអន្តោប្រវេសន៍ក្នុងរយៈ១៥ថ្ងៃ ពុំដូច្នេះទេនឹងទទួលការផាកពិន័យ។

តាមរយៈខិតប័ណ្ណជូនដំណឹងរបស់ក្រសួងមានសមត្ថកិច្ច ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះទៅ រយៈពេលដែលជនបរទេសអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវកំណត់អនុញ្ញាតបានត្រឹមរយៈពេលមានសុពលភាពនៃលិខិតឆ្លងដែនប៉ុណ្ណោះ។

កន្លងមក ក្រសួងបញ្ជាក់ថាសម្រាប់ការអនុវត្តបច្ចុប្បន្នរយៈពេលស្នាក់នៅអនុញ្ញាតឱ្យជនបរទេសក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវបានអនុញ្ញាត បើទោះបីជាលិខិតឆ្លងដែនរបស់បុគ្គលបានហួសសុពលភាពទៅហើយក៏ដោយ ដែលនេះបានបង្កជាបញ្ហាសម្រាប់អជ្ញាធរកូរ៉េលើបញ្ហាអន្តោប្រវេសន៍ដូចជា៖
– លិខិតឆ្លងដែនដែលហួសសុពលភាព កម្រនឹងត្រូវបានពន្យារបន្ថែមឱ្យស្របទៅតាមច្បាប់ (ជាក់ស្តែងក្នុងឆ្នាំ២០២០ មានជនបរទេសដល់ទៅ ៩៦,១៣០ នាក់ កំពុងកាន់លិខិតឆ្លងដែនដែលហួសសុពលភាព)
– ការផ្លាស់ប្តូរព័ត៌មាននានាលើលិខិតឆ្លងដែន កម្រត្រូវបានរាយការណ៍ជូនអជ្ញាធរអន្តោប្រវេសន៍ (ជាក់ស្តែងក្នុងឆ្នាំ២០១៩ គេរកឃើញដល់ទៅ ៨,៧៦៨ ករណីដែលមិនរាយការណ៍ពីការផ្លាស់ប្តូរព័ត៌មានលើលិខិតឆ្លងដែនរបស់ខ្លួនដល់សមត្ថកិច្ចកូរ៉េ ដែលនាំឱ្យមានការផាកពិន័យសរុបដល់ទៅ ១.‌១ប៊ីលានវ៉ុន ប្រមាណជិត១លានដុល្លារអាម៉េរិក)
– ការមិនបានធ្វើបច្ចុប្បន្នភាពលើព័ត៌មានពាក់ព័ន្ធនឹងលិខិតឆ្លងដែន នាំឱ្យអជ្ញាធរមានការលំបាកក្នុងការរៀបចំទិន្នន័យអន្តោប្រវេសន៍ គ្រប់គ្រងជនបរទេសមិនបានច្បាស់លាស់។

អានបន្ថែម៖ ចែករំលែក! រដ្ឋាភិបាលកូរ៉េ ប្រកាសចាប់ពីថ្ងៃ១ កក្កដា ២០២១​ រយៈពេលស្នាក់នៅកូរ៉េ សម្រាប់ជនបរទេស នឹងផ្តល់ឱ្យតាមសុពលភាពនៃលិខិតឆ្លងដែនប៉ុណ្ណោះ

Leave a Reply

Your email address will not be published. Required fields are marked *