មេខ្លោងធំជាងគេ នៃបណ្តាញចែកចាយវីដេអូអាសអាភាស Nth Room នៅកូរ៉េខាងត្បូង ត្រូវតុលាការសម្រាលទោស ៣ឆ្នាំ ឱ្យមកនៅសល់ត្រឹម ៤២ឆ្នាំ

កូរ៉េខាងត្បូង៖ មេខ្លោងធំជា ងគេនៅពីក្រោ យការបង្កើត និងប្រតិបត្តិនូវបណ្តាញចែ កចា យវីដេអូអា សអាភា ស និងការរំលោ ភបំពា នផ្លូវភេ ទដ៏ធំនៅក្នុងប្រទេ សកូរ៉េខាងត្បូង ឈ្មោះថា Nth Room ត្រូវបា នតុលាការកូរ៉េខាងត្បូងសម្រេចបន្ថ យទោសរយៈពេល ៣ឆ្នាំ ឱ្យម កនៅរយៈពេលជា ប់ឃុំឃាំ ងត្រឹមតែ ៤២ឆ្នាំវិញ បើតាមការប្រកា សនៅថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap news។

តុលាការក្រុ ងសេអ៊ូលកម្រិតសាលាឧទ្ធរណ៍នៅថ្ងៃអង្គារនេះ បានប្រកា សបន្ថយទោសឧក្រិដ្ឋសរុបរប ស់ជ នល្មើសឈ្មោះ ឆូ ជូប៊ីន (Cho Ju-bin) ដែលជាមេខ្លោងធំជាងគេនៃបណ្តា ញតេឡេក្រាមចែកចាយវីដេអូអា សអាភា ស Nth Room នេះរយៈពេល៣ឆ្នាំ ឱ្យមកនៅសល់ត្រឹមតែ៤២ឆ្នាំវិញ លើបទចោ ទប្រកា ន់ល្មើសច្បាប់ការពារអនីតិជ នពីការរំលោ ភបំពា នផ្លូវភេ ទ ការប្រតិបត្តិបណ្តា ញឧក្រឹដ្ឋកម្មខុសច្បាប់ និងបទល្មើ សពាក់ព័ន្ធដទៃបន្ថែ មទៀត។

តុលាការបានបញ្ជាក់ថា បើទោះបីប ទល្មើសដែលជនល្មើ សរូបនេះបានប្រព្រឹត្តជាបទល្មើសមានកម្រិតធ្ ងន់ធ្ងរ និងបាននាំឱ្យប៉ះពា ល់ដល់ជ នរងគ្រោះជាច្រើនរូបពិតមែន តែជនល្មើសតាមរយៈឪពុករបស់ខ្លួន បានដោះស្រាយក្រៅប្រព័ន្ធតុលាការជាមួយជនរងគ្រោះមួ យចំនួន តាមរយៈការបង់ប្រាក់សំណងជាដើម ដែលនេះជាកត្តានាំឱ្យតុ លាការសម្រេចបន្ថ យការអនុវត្តទោសរប ស់ជនល្មើសរូបនេះ ៣ឆ្នាំចេញ ដែលមា នន័យថាជនល្មើសនឹងត្រូវជាប់ឃុំឃាំងតែ ៤២ឆ្នាំប៉ុណ្ណោះ ខណៈការកំណត់ទោ សពីមុ នមកមានរយៈពេ ល ៤៥ឆ្នាំ។

មេខ្លាងធំ ឆូ ជូប៊ីន ដែលកាលពីខែវិច្ឆិកា ត្រូវបានតុលាការកាត់ទោស ៤២ឆ្នាំ

សាលាឧទ្ធរណ៍ក៏បានសម្រេចថា រាល់ការសម្រេចរបស់តុលាការពីមុនមក រួមមានការបង្ហាញជាសាធារណៈនូវព័ត៌មានឯកជនរបស់ជនល្មើសរយៈពេល១០ឆ្នាំ និងហាមឃាត់មិនឱ្យជនល្មើសធ្វើការនៅទីតាំងការងារណាដែលមានពាក់ព័ន្ធនឹងកុមាររយៈពេល១០ឆ្នាំបន្ថែមទៀត ក្រោយពីជនល្មើសត្រូវបានដោះលែង។

ក្នុងនោះដែរ ជនល្មើសក៏នឹងត្រូវពាក់ខ្សែដៃអគ្គិសនី ជាផ្នែកមួយនៃការអនុវត្តទោសរយៈពេល៣០ឆ្នាំ និងបង់ប្រាក់សំណងខូចខាតចំនួន ១០០លានវ៉ុន (ប្រមាណ ៩ម៉ឺនដុល្លារ) ផងដែរ។

សូមបញ្ជាក់ថា បណ្តាញក្រុមតេឡេក្រាម Nth room នេះកន្លងមកបានចែកចាយខុសច្បាប់នូវវីដេអូរំលោភបំពានផ្លូវភេទរបស់ជនរងគ្រោះជាស្រ្តី និងកូនក្មេងជាច្រើនដល់រាប់ពាន់ករណី ហើយពួកក្រុមជនល្មើសដែលប្រតិបត្តិបណ្តាញតេឡេក្រាម Nth room នេះថែមទាំងបានយកវីដេអូអាសអាភាសរបស់ជនរងគ្រោះជាស្រ្តី ទៅធ្វើការគម្រាមឱ្យជនរងគ្រោះបន្តធ្វើវីដេអូបែបនេះបន្តទៀត ដើម្បីឱ្យពួកជនល្មើសយកមកចែករំលែក និងលក់បន្តក្នុងបណ្តាញខុសច្បាប់របស់ខ្លួនទៀតផង។

បណ្តាញតេឡេក្រាម Nth room នេះចាប់ប្រតិបត្តិការតាំងពីខែឧសភា ២០១៩ ដល់ខែកុម្ភៈ ២០២០ ទើបចាប់ផ្តើមបែកធ្លាយ ហើយមានសមាជិកដល់ទៅរាប់ម៉ឺននាក់ ដែលសមាជិកចូលរួមត្រូវបង់លុយដល់ជាង ១.៥លានវ៉ុន (ប្រមាណ ១៣៦០ដុល្លារ) តាមប្រព័ន្ធរូបិយប័ណ្ណឌីជីថល Cryptocurrency ដើម្បីអាចចូលទៅមើលវីដេអូ និងរូបភាពអាសអាភាសដែលចែកចាយពីជនរងគ្រោះជាស្រ្តី និងក្មេងស្រីរាប់ពាន់នាក់។

បើតាមការស្រាវជ្រាវកន្លងមករបស់អជ្ញាធរ យ៉ាងហោចណាស់មានស្រ្តីរងគ្រោះដល់ទៅ ៧៤នាក់ ក្នុងនោះ ១៦នាក់នៅជាក្មេងស្រីជំទង់នៅឡើយ បានធ្លាក់ខ្លួនជាជនរងគ្រោះក្នុងករណីបណ្តាញចែករំលែកការបំពានផ្លូវភេទដ៏ធំជាងគេក្នុងប្រទេសកូរ៉េនេះ។ ក្នុងនោះដែរ ប៉ូលីសស៊ើបរកឃើញជនល្មើសជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនេះដល់ទៅជាង ១២៤នាក់។

សូមអាន៖ មេខ្លោងធំមួយរូប នៃបណ្តាញតេឡេក្រាម ‘Nth room’ ដែលចែកចាយរូប និងវីដេអូអាសអាភាសជនរងគ្រោះស្ត្រីរាប់រយនាក់ ត្រូវជាប់ទោសឃុំឃាំង ៣៤ឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *