តួលេខបង្ហាញថា ជនបរទេសស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហួសទិដ្ឋាការ កើនដល់ជាង ២០% ជាតួលេខខ្ពស់បំផុតដោយសារតែស្ថានការណ៍កូវីដ

កូរ៉េខាងត្បូង៖ ជនបរទេសប្រមាណ២០%ស្នាក់នៅហួសសុពលភាពដោយវិបត្តិកូរ៉ូណា​ នេះបើតាមអត្ថបទប្រែសម្រួល និងចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa បំណងល្អពីខ្ញុំ។

ទិន្នន័យត្រឹមថ្ងៃអាទិត្យនេះបង្ហាញថាអត្រាជនបរទេសដែលស្នាក់នៅខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ដោយមានកម្មករចំណាកស្រុក និងអ្នកធ្វើដំណើរ​ត្រូវរាំងខ្ទប់ដោយសារជំងឺរាតត្បាតកូរ៉ូណា​។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គភាពសេវាកម្មអន្តោប្រវេសន៍កូរ៉េ អត្រានៃជនបរទេសដែលស្នាក់នៅហួសទិដ្ឋាការក្នុងប្រទេសកូរ៉េមានចំនួន ១៩.៧% គិតត្រឹមខែមេសា ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។

ចំនួនជនបរទេសស្នាក់នៅក្នុងប្រទេសកូរ៉េខុសច្បាប់ក៏មិនបានបង្ហាញសញ្ញានៃការថយចុះដែរ​ បន្ទាប់ពីបានកេីនដល់កម្រិតខ្ពស់បំផុតចំនួន ៣៩៦,៧០០ នាក់នៅក្នុងខែកក្កដាឆ្នាំ ២០២០ ហើយដែលចំនួននេះបានធ្លាក់ចុះតិចតួចរហូតកាលចុងឆ្នាំមុន​ ហេីយក៏បានលោតត្រឡប់មកវិញមានចំនួន ៣៩២,០០០ នាក់នៅក្នុងខែមេសាឆ្នាំ២០២១នេះ។

យោងតាមទិន្នន័យ ការកើនឡើងយ៉ាងខ្លាំងនេះគឺដោយសារតែជនបរទេសដែលបានចូលបម្រើការងារនៅក្នុងប្រទេស ប៉ុន្តែបានបញ្ចប់ទិដ្ឋាការ​ស្នាក់នៅ​ មិនហ៊ានត្រឡប់ចូលប្រទេសកំណេីត ដោយសារតែហានិភ័យនៃការធ្វើដំណើរអន្តរជាតិក្នុងកំឡុងពេលមានជំងឺរាតត្បាតនិងកង្វះការងារនៅក្នុងប្រទេសកំណើតរបស់ពួកគេ។

ជនអន្តោប្រវេសន៍ដែលមានរយៈពេលវែងដែលលើសទិដ្ឋាការរបស់ពួកគេមានចំនួនប្រហែល ១១៥,០០០ នាក់គិតត្រឹមខែមេសាពោលគឺកើនឡើង ១៨.៩% ធៀបនឹងឆ្នាំមុន។ ក្រសួងយុត្តិធម៌បានដាក់ចេញនូវវិធានការណ៍ផ្សេងៗនៅពេលដែលជនជាតិបរទេសមានចំនួនច្រើនហួសទិដ្ឋាការរបស់ពួកគេបន្ទាប់ពីការផ្ទុះឡើងកូរ៉ូណា​ បានលេចចេញជាចំណុចខ្មៅងងឹតសម្រាប់ការងារដែលត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ។

ជនបរទេសស្នាក់នៅដោយខុសច្បាប់ដែលបានចាកចេញពីប្រទេសកូរ៉េដោយស្ម័គ្រចិត្តគិតត្រឹមខែមិថុនាឆ្នាំមុនត្រូវបានលើកលែងពីការពិន័យនិងការហាមឃាត់ពេលចូលប្រទេសវិញ ហើយពួកគេក៏ត្រូវបានអនុញ្ញាតឱ្យចូលម្តងទៀតតាមរយៈពេលខ្លីរយៈពេល ៩០ ថ្ងៃ (C-3)។

លើសពីនេះជនអន្តោប្រវេសន៍គ្មានឯកសារដែលចង់ចាកចេញពីប្រទេសដោយស្ម័គ្រចិត្តក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រព័ន្ធអ៊ីនធឺណេតដើម្បីផ្តល់ការជូនដំណឹងជាមុនដល់រដ្ឋាភិបាល។ ទោះយ៉ាងណាចំនួនជនបរទេសស្នាក់នៅដោយខុសច្បាប់នៅមិនទាន់មានការថយចុះនៅឡើយទេ។

ប្រភព연합뉴스 បកប្រែ​ Meng Costa

Leave a Reply

Your email address will not be published. Required fields are marked *