លោកឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េ ឡុង ឌីម៉ង់ បានឲ្យដឹងថា។ “មានដំណឹងល្អមួយពីកូរ៉េថ្ងៃនេះ!
អ្នកជំងឺ COVID19 នៅកូរ៉េជនជាតិខ្មែរទាំងបីនាក់បានជាសះស្បើយពីជំងឺហើយ គ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះបន្ទាប់ពីពិនិត្យ ២ដងជាប់គ្នាថាអស់មេរោគ។
ពួកគាត់បានរៀបចំបែបបទដើម្បីចេញពីពេទ្យតាំងពីព្រឹកនេះ ហើយឥឡូវអ្នកទាំងបីបានមកដល់ផ្ទះដោយសុវត្ថិភាព។ គ្រូពេទ្យបានផ្តាំថាក្នុងករណីពេលត្រឡប់មកផ្ទះវិញក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការ:ចេញជារោគសញ្ញាជំងឺនេះឡើងវិញត្រូវផ្ដល់ដំណឹងទៅពេទ្យដើម្បីពិនិត្យបន្តទៀត។”
សូមចុចចូលរួម?? Join ??ពត៌មានសំខាន់ៗខ្មែរនៅកូរ៉េ??
https://t.me/khmerinkorea