កូរ៉េខាងត្បូង៖ វិធីសាស្រ្តអាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ដែលរដ្ឋាភិបាលកូរ៉េ បើកអនុញ្ញាតឱ្យទាំងជនជាតិកូរ៉េ និងជនបរទេស ដែលមានបំណងចង់ចាក់ អាចចុះឈ្មោះចាក់វ៉ាក់សាំងឥតគិតថ្លៃ ចែករំលែកដោយទំព័រហ្វសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។
ចាប់ពីថ្ងៃនេះ អ្នកស្របច្បាប់ រឺ អត់ផ្លាកលេខអាចចុះឈ្មោះ ចាក់វ៉ាក់សាំងកូវីត តាមវិធីងាយៗខាងក្រោម ។
តាមនយោបាយចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកូរ៉េ បេីកអោយមានការចាក់វ៉ាកសាំង ទាំងជនជាតិកូរ៉េ និង ជនបរទេស អ្នកដែលចង់ចុះឈ្មោះចាក់វ៉ាក់សាំងឥតគិតថ្លៃ តាមវិធីងាយៗខាងក្រោម ។
១-ចុះឈ្មោះតាមរបៀប No show 잔여백신 សំរាប់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំឡេីង ។ ប្រពន្ធ័ No show 잔여백신 ផ្តល់ជូននូវវ៉ាក់សាំង អាស្រ្តា ហ្សេននីកា( AstraZeneca ) អ្នកដែលមានអាយុក្រោម ៣០ឆ្នាំ មិនអាចចាក់បាននោះទេ ។
ការបេីកអោយចុះឈ្មោះ ចាប់ផ្តេីមតាំងតែវេលាម៉ោង ១៣:០០ ថ្ងៃទី២៧ខែ៥ឆ្នាំ២០២១ ម្សិលមិញ គឺយេីងអាចចូលទៅកម្មវិធីទូរសព្ទដៃរបស់ Naver រឺ Kakao talk ដោយស្វែងរកពាក្យ 잔여백신 ហេីយយេីងអាចឆែកតាមផែនទី រកមណ្ឌលចាក់វ៉ាក់សាំង រឺមន្ទីរពេទ្យ ដែលមានបង្ហាញវ៉ាក់សាំងនៅក្បែរៗ ហេីយយេីងអាចកក់ទុកបាន៥កន្លែង ប្រសិនបេីមានវាលោតបង្ហាញ ហេីយចុចយកពាក្យ 예약신청 ហេីយត្រូវបញ្ជូលលេខទូរសព្ទ និង លេខកូតដែលបានផ្ញេីមក ។
ប្រសិនជាយេីងបានទទួលការកក់ហេីយ ហេីយគេទទួល គឺយេីងត្រូវទៅចាក់ក្នុងថ្ងៃហ្នឹង ។
ក្រោយបានចាក់វ៉ាក់សាំងលេីកទី១ លេីកទី២នឹងចុះកក់ដោយស្វ័យប្រវត្តិ ក្រោយ១១សប្តាហ៍ ។
ឧបមាថា យេីងចាក់ថ្ងៃទី២៨ ឧសភានេះ លេីកទី២គឺនៅខែ សីហា ថ្ងៃដូចគ្នា ។
២-សំរាប់ប្រជាជនកូរ៉េ និងជនបរទេសទូទៅ ត្រូវចុះឈ្មោះកក់ចាក់វ៉ាក់សាំងបំរុងក្នុងត្រីមាសទី៣ ខែកក្កដាសំរាប់អ្នកដែលមានអាយុចាប់ពី ១៩ដល់ ៥៩ឆ្នាំ ដែលអាចទទួលវ៉ាក់សាំង AZ , Janssen , Pfizer រឺ Moderna សំរាប់អ្នកមានអាយុតិចក្រោម៣០ឆ្នាំ អាចទទួលវ៉ាក់សាំង Pfizer រឺ moderna (សូមបញ្ជាក់យេីងមិនអាចរេីសវ៉ាក់សាំងខ្លួនឯងបានទេ)។
៣-សំរាប់ជនបរទេសស្របច្បាប់ អាចចុះឈ្មោះតាមរយ:គេហទំព័រ https://ncvr.kdca.go.kr/cobk/index.html រឺ តាមNaver , Kakao talk , toss រេីសមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតបំផុត ។
៤-សំរាប់អ្នកខុសច្បាប់ ដែលមានតែប៉ាស្ព័រ គឺអាចទៅចុះឈ្មោះ នៅមណ្ឌលសុខភាពផ្ទាល់ មិនអាចចុះឈ្មោះតាមអនឡាញនោះទេ។