ដំណឹងល្អ! សម្រាប់ពលករខ្មែរត្រូវមកកូរ៉េជាប់ថ្មី ឬធ្លាក់ឈ្មោះពីឆ្នាំ២០២០ យ៉ាងយូរត្រឹមអំឡុងខែកក្កដា ភាគីកូរ៉េអាចនឹងអនុញ្ញាតឱ្យឡើងមកកូរ៉េអស់ហើយ

កូរ៉េខាងត្បូង៖ 💁🏻‍♀️ដំណឹងល្អ ! សម្រាប់ពលករថ្មី ឬពលករបានធ្លាក់ឈ្មោះឆ្នាំ2020 កន្លងមក ភាគីកូរ៉េបានផ្ដល់សារមកបន្ថែមទៀតហើយ គឺរំពឹងថាពលករដែលនៅសល់ទាំងប៉ុន្មាននឹងត្រូវបញ្ជូនឡើងអស់ត្រឹមខែកក្កដាខាងមុខបន្ទាប់នេះឬអាចលើសបន្តិចបន្តួច បើតាមការចែករំលែកពីទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។

ក្នុងនោះដែរ តាមការចែករំលែក ពលករដែលបានពឹងពាក់ ឬឱ្យភ្នាក់ងារក្រៅផ្លូវច្បាប់ផ្សេងៗទាក់ទងទៅថៅកែ និងរត់ឯកសារដើម្បីអោយភាគីកូរ៉េទទួលយកពលករថ្មី ទោះបីជាលឿនឬយឺត វាមិនអាចទៅរួចឡើយ បើពលករនៅតែបន្តអនុវត្តផ្ទុយពីប្រព័ន្ធ(EPS-TOPIK) គឺងាយនឹងក្លាយជនរងគ្រោះ នៃការបោកប្រាស់គ្រប់រូបភាព ដែលធ្លាប់មានកន្លងមក។

★សូមចំណាំថា រាល់ពលករខ្មែរក៏ដូចជាពលករបរទេស គ្រប់ជនជាតិ ដែលមានចែងនៅក្នុង(EPS-TOPIK) ពេលចូលមកបម្រើការងារក្នុងប្រទេសកូរ៉េ មិនអាចរំលងពី HRDK បានឡើយ.

សម្រួលដោយ: SRN

Leave a Reply

Your email address will not be published. Required fields are marked *