ភ្នំពេញ៖ សកម្មភាពក្រុមហ៊ុន Hyundai Agro (Cambodia) រៀបចំបន្លែ និងផលដំណាំ ៤ ប្រភេទ រួមមាន គល់ស្លឹកគ្រៃ រំដេង ស្លឹកចេក និងត្រយ៉ូងចេក ដើម្បីនាំចូលទៅទីផ្សារប្រទេសកូរ៉េ។
សូមបញ្ជាក់ថាក្រុមហ៊ុន Hyundai Agro (Cambodia) ដែលជាក្រុមហ៊ុននាំចូលបន្លែ និងផលិតផលកសិកម្មកម្ពុជា ទៅកូរ៉េ នៅតែប្រកាសបន្តស្វែងរកយ៉ាងសស្រាក់សស្រាំនូវប្រភេទផលិតផល ៤ ប្រភេទ ដែលមានផលដំណាំក្នុងចំការស្រាប់ សម្រាប់នាំចេញទៅកូរ៉េ។ ផលិតផលទាំងនោះរួមមាន៖
> គល់ស្លឹកគ្រៃ (ទំហំគល់ ២.២cm-២.៥cm)
> រំដេង (ពូជសាច់ស)
> ស្លឹកចេក (ស្លឹកចេកណាំវ៉ា)
> ត្រយ៉ូងចេក (ត្រយ៉ូងចេកណាំវ៉ា)
បងប្អូនកសិករយើង ប្រសិនបើមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 016 888 646 / 087 888 591 ឬ អាចផ្ញើអាសយដ្ឋាន និងលេខទូរស័ព្ទមកកាន់ទំព័រហ្វេសប៊ុក Hyundai Agro (Cambodia) Co.,LTD នេះ ដើម្បីសាកសួរព័ត៌មានបន្ថែម។