ឯកអគ្គរាជទូត ទទួលអាហារល្ងាច និងជជែករីករាយជាមួយកីឡាការិនី ស្រួង ភាវី និងគ្រួសារ ហើយផ្តល់ដំបូន្មានល្អមួយឃ្លានេះ

កូរ៉េខាងត្បូង៖ កីឡាការិនីឆ្នើម ស្រួង ភាវី បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ និងលោកជំទាវ ក្នុងឱកាសអាហារពេលល្ងាចជួបជុំគ្នា រួមជាមួយនឹងការផ្តល់ដំបូន្មានល្អៗសម្រាប់ត្រង់ត្រាប់នៅពេលអនាគត។

ក្នុងឱកាសអាហារពេលល្ងាចដ៏សែនឆ្ងាញ់ ក្នុងបរិយាកាសកក់ក្ដៅ និងរីករាយ ពាក្យសម្តីថា “ចូរ​បេីក​បេះដូង​ឲ្យ​ទូលាយ​ដូច​មហា​សមុទ្រ​ នោះជីវិត​យេីង​នឹង​រស់​នៅ​ដោយ​ការ​មិន​ចង្អៀត​ចង្អល់” ជាដំបូន្មានដែលកីឡាការិនីឆ្នើមរូបនេះ បានទទួលពីលោកឯកអគ្គរាជទូត។

ហើយក្នុងនោះដែរ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ក៏បានបញ្ចេញមតិនៅក្នុងការចែករំលែកនោះ ដោយបានបញ្ជាក់ថា ពិតជាមានរីករាយដែលបានជួបជាមួយប្អូនស្រី រួមទាំងស្វាមី អង្គុយរួមតុបាយ និងជជែកកែលម្អគ្នាទៅវិញទៅមក ប្រកបដោយបរិយាកាសស្និទ្ធស្នាលក្រៃលែង។ ពួកបងរង់ចាំស្វាគមន៍ប្អូនដោយរីករាយជាថ្មីម្ដងទៀត!

Leave a Reply

Your email address will not be published. Required fields are marked *