គណៈកម្មការសិទ្ធិមនុស្ស ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូង រក្សាអត្ថប្រយោជន៍ធានារ៉ាប់រងសុខភាពឱ្យអ្នកស្នាក់នៅរយៈពេលវែង បើទោះផ្លាស់ប្តូរវីសាក៏ដោយ

កូរ៉េខាងត្បូង៖ គណៈកម្មការសិទ្ធិមនុស្សជាតិកូរ៉េខាងត្បូង សំរេចថាអ្នកដែលចូលស្នាក់នៅប្រទេសកូរ៉េខាងត្បូងសម្រាប់ការស្នាក់នៅរយៈពេលវែង ត្រូវដាក់ពាក្យសុំធានារ៉ាប់រងសុខភាពជាតិ ហើយទោះបីទិដ្ឋាការរបស់បុគ្គលនោះបានផ្លាស់ប្តូរ ប៉ុន្តែអត្ថប្រយោជន៍នេះនៅតែអាចរក្សាបាន។

នៅថ្ងៃទី ២៥ ខែឧសភានេះ គណៈកម្មាធិការសិទ្ធិមនុស្សជាតិបានស្នើសុំទៅរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាព និងនាយកប្រតិបត្តិធានារ៉ាប់រងសុខភាពជាតិ ឱ្យមានការកែសម្រួលបទប្បញ្ញត្តិធានារ៉ាប់រងសុខភាពជាតិ​ អោយផ្តល់សិទ្ធិក្នុងការផ្តល់ការថែទាំសុខភាព ដល់អ្នកដែលជាសមាជិកធានារ៉ាប់រងជាអ្នករស់នៅរយៈពេលវែង។

បើតាមការលើកឡើងរបស់គណៈកម្មាធិការសិទ្ធិមនុស្សជាតិ ប្រសិនបើពលករបរទេសម្នាក់ គឺលោក A បានបង់ថ្លៃធានារ៉ាប់រងសុខភាពជាតិ​ អស់រយៈពេលជាង ៥ ឆ្នាំហើយចាប់តាំងពីបានមកប្រទេសកូរ៉េខាងត្បូងក្នុងនាមជាជាពលករ E-9 ក្នុងឆ្នាំ២០១៥​ ហេីយ​កិច្ចសន្យាការងាររបស់លោក A បានផុតកំណត់នៅខែមិថុនាឆ្នាំ ២០២០។ លោកបានរងគ្រោះថ្នាក់នៅកន្លែងធ្វើការបណ្តាលឱ្យគាត់មិនទទួលបានប្រាក់ខែពីក្រុមហ៊ុនព្រោះគាត់ត្រូវសម្រាកនៅមន្ទីរពេទ្យ លើសពីនេះទៀតក្រុមហ៊ុនបានក្ស័យធននៅខែសីហាឆ្នាំដដែល ដូចនេះលោក A ត្រូវបានផ្តល់សិទ្ធិស្នាក់នៅបណ្តោះអាសន្ន​ G1-4 ។

ជាការឆ្លើយតប ក្រុមគាំទ្រពលករបរទេសបានដាក់ពាក្យបណ្តឹងទៅគណៈកម្មការសិទ្ធិមនុស្សកាលពីខែវិច្ឆិកាដោយនិយាយថា “អត្ថប្រយោជន៍ក្នុងនាមជាអ្នកដាក់ពាក្យធានារ៉ាប់រងសុខភាពជាតិត្រូវបានបដិសេធដោយសារតែស្ថានភាពរស់នៅវិសារត្រូវបានផ្លាស់ប្តូរ​ និងគាត់ល្មេីសដោយសារការស្នាក់នៅ​យូរ។

ប៉ុន្តែអ្នកដែលចូលរួមក្នុងការសម្របសម្រួលការទាមទារសិទ្ធព្យាយាមបា​នបកស្រាយពន្យល់អំពីរឿងនោះថា ប្រសិនបើការចំណាយខាងវេជ្ជសាស្ត្រត្រូវបានផ្តល់ដល់អ្នកដែលមានទិដ្ឋាការយៈពេលខ្លី វាអាចបង្កគ្រោះថ្នាក់ដល់សង្គម និងនាំឱ្យមានបញ្ហាសង្គមផ្សេងៗ។ ដូច្នេះបញ្ហានេះចាំបាច់ត្រូវពិចារណាដោយយកចិត្តទុកដាក់។

លោកក៏បានបញ្ជាក់ផងដែរថា ការអនុញ្ញាតឱ្យអ្នកដែលមានវីសាររស់នៅបណ្តោះអាសន្នដាក់ពាក្យសុំធានារ៉ាប់រងសុខភាពក្នុងស្រុក​ ទាមទារឱ្យមានការពិនិត្យឡើងវិញដោយយកចិត្តទុកដាក់ ដោយគិតគូរពីភាពស្មើគ្នារវាងពលរដ្ឋក្នុងស្រុក​ និង​ជនបរទេស​ ក្នុងការទទួលបានបុព្វលាភធានារ៉ាប់រង។

ខ្លឹមសារទាំងស្រុង និងប្រែសម្រួលពី៖ Meng Costa page បំណងល្អពីខ្ញុំ និងប្រភពពី៖ 연합뉴스

Leave a Reply

Your email address will not be published. Required fields are marked *