ភ្នំពេញ៖ សម្រាប់បងប្អូនខ្មែរ ដែលត្រូវធ្វើដំណើរទៅបរទេស ហើយតម្រូវឱ្យមានវិញ្ញាបនប័ត្រសុខភាពធ្វើតេស្តជំងឺកូវីដ-១៩ (Health Certificate) អាចទៅទទួលការធ្វើតេស្តបាននៅមន្ទីរពិសោធន៍បង្អែកជាតិរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនដែលមានសុពលភាព។
- តម្លៃនៃការធ្វើតេស្ត និងចេញនូវវិញ្ញាបនប័ត្រ គឺ ១៣០ ដុល្លារ (អនុលោមតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល)
- លទ្ធផលចេញនូវម៉ោង ១០ ព្រឹក ថ្ងៃបន្ទាប់ ពីថ្ងៃដែលបានធ្វើតេស្ត
- វិញ្ញាបនប័ត្រមានសុពលភាព ៧២ ម៉ោង បន្ទាប់ពីថ្ងៃចេញ
មន្ទីរពិសោធន៍បង្អែកជាតិរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ មានទីតាំងនៅក្នុងបរិវេណទីស្តីការក្រសួងសុខាភិបាល
លេខទូរស័ព្ទទំនាក់ទំនង៖ 023 966 449