ដំណឹងល្អ! ពលករខ្មែរយើងស្របច្បាប់ ដែលតម្រូវធ្វើចត្តាឡីស័ក ពេលចូលដល់ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានប្រាក់ខែដូចអ្នកធ្វើការធម្មតាដែរ

កូរ៉េខាងត្បូង៖ បងប្អូនពលករពលការនីខ្មែរដែលចូលមកធ្វើការនៅក្នុងប្រទេសកូរ៉េ ហើយជាប់ធ្វើចត្តាឡីស័កនៅក្នុងប្រទេសកូរ៉េ នឹងទទួលបាននូវប្រាក់បៀវត្ស ដូចអ្នកដែលធ្វើការងារធម្មតាដែរ នេះបើតាមការជូនព័ត៌មានការិយាល័យក្វាងសានគូ (광산구 구청에서)។

តាមការផ្តល់ព័ត៌មានរបស់ការិយាល័យក្វាងសានគូ (광산구 구청에서) បានឱ្យដឹងថា ការផ្តល់ប្រាក់បៀវត្សដល់ពលករពលការនីជាជនបរទេស ដែលបានចូលមកធ្វើការនៅប្រទេសកូរ៉េ ក្នុងកំឡុងធ្វើចត្តាឡីស័ក ក្រសួងនៃសាធារណរដ្ឋកូរ៉េនឹងផ្តល់ជូននូវប្រាក់បៀវត្សដល់បងប្អូន ដូចអ្នកធ្វើការងារធម្មតាដែរ គឺគេគិតប្រាក់ខែជូនដល់បងប្អូនពលករពលការនីចាប់ពីពេលដែលបងប្អូនចូលមកធ្វើចត្តាឡីស័ក។

ហេតុដូចនេះហើយ សូមបងប្អូនពលករពលការនី ដែលបានមកធ្វើការងារនៅប្រទេសកូរ៉េ សុំកុំមានការព្រួយបារម្ភអ្វី ហើយអាចធ្វើចត្តាឡីស័កដោយស្ងប់ចិត្ត ព្រោះអីខាងក្រសួងទទួលបន្ទុកនៃសាធារណរដ្ឋកូរ៉េ គេបានរៀបចំ និងគិតជំនួសបងប្អូនពលករពលការនីរួចស្រេចបាច់ហើយ។ល។

តែក៏សូមបញ្ជាក់ផងដែរថា គោលការណ៍នេះអនុវត្តសម្រាប់តែករណី៖
• ត្រូវតែជាអ្នកត្រូវច្បាប់ មិនខុសច្បាប់ ឬក៏គោលការណ៍របស់ក្រសួងការងារនៃប្រទេសកូរ៉េ។
• ប្រាក់បៀវត្សគិតតាមការងារ ដែលបងប្អូនធ្វើនៅកន្លែងក្រុមហ៊ុននីៗមួយ។
• ការផ្តល់ជូនប្រាក់បៀវត្សនេះ គឺចាប់ពីផ្សាយដំណឹងនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ 광산구 복지정책과 ឬទូរស័ព្ទលេខ 062-960-8405

Leave a Reply

Your email address will not be published. Required fields are marked *