ចែករំលែក! រកឃើញពលរដ្ឋខ្មែរយើងនៅកូរ៉េ ជាបន្តបន្ទាប់ មានឆ្លងជំងឺកូវីដ ហើយមានពាក់ព័ន្ធគ្នាជាបន្តបន្ទាប់នៅតាមហាងខ្មែរ នៅតំបន់អ៊ីឆន់

កូរ៉េខាងត្បូង៖ បើតាមព័ត៌មានដែលទទួលបានពីសំណាក់សហគមន៍ខ្មែរនៅកូរ៉េ បានឱ្យដឹងថាប៉ុន្មានថ្ងៃនេះ មានករណីជនជាតិខ្មែរយើងនៅក្នុងប្រទេសកូរ៉េមួយចំនួន ត្រូវរកឃើញមានវិជ្ជមានកូវីដ នៅទីក្រុងអ៊ីឆន់ នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ នៅថ្ងៃអង្គារនេះ។

តាមរយៈការចែករំលែកជាដំណឹង​បឋម បានឱ្យដឹងថា ខ្មែរយេីងបានឆ្លង​ កូរ៉ូណា៤នាក់​ ក្នុងកម្មវិធីខួបកំណេីតមួយ​ កាលពីថ្ងៃទី៨​ នៅតំបន់អុីឆន់​ ដោយមានពាក់ពន្ធ័ជាមួយអ្នកចូលរួមផ្សេងៗ​ ហើយកំពុងពិនិត្យរង់ចាំលទ្ធផល​ពិនិត្យ​ ហេីយបងប្អូនដែលធ្វេីការជាមួយអ្នកពាក់ព័ន្ធនឹងករណីនេះ​ បេីសិនជាអាច សូមទៅពិនិត្យ​ ដោយសារគេមិនទាន់អាចដឹងថាចំលងបន្តទៅប៉ុន្មាននាក់ទៀត​នោះទេ។

ក្នុងនោះដែរនៅថ្ងៃសៅរ៍​ ទី១៥​ កន្លងទៅនេះ​ នៅតំបន់អុីឆន់ដូចគ្នា​ ក៏មានខ្មែរយេីងបានរកឃើញឆ្លងវិជ្ជមានកូរ៉ូណា​ ចូលទៅញាំបាយនៅហាងខ្មែរ​។ គេដឹងព័ត៌មាននេះដោយសារតែខាងមណ្ឌលសុខភាព​បានខលមកប្រាប់​ថ្ងៃនេះ អោយឆែកមើលបញ្ជីភ្ញៀវ​ និង​ទំនាក់ទំនងអ្នកដែលបានពាក់ព័ន្ធអោយទៅពិនិត្យកូរ៉ូណា​ ដូចនេះបងប្អូនខ្មែរនៅតំបន់អុីឆន់​ ដែលបានចូលហាងនានា​ ចាប់ពីថ្ងៃទី៨​ មក​ បេីមានអាការ:សង្ស័យ​ និង​ មានពាក់ពន្ធ័សូមទៅពិនិត្យ​រកមើលជំងឺកូវីដផងដែរ ជាពិសេសបើមានលេចចេញនូវរោគសញ្ញាសង្ស័យនានា។

ករណីមួយផ្សេងទៀតនៅតំបន់យ៉ជូ​ ស្រ្តីរៀបការគ្រួសារកូរ៉េ​ម្នាក់​ ពេលកំពុងធ្វេីចត្តាឡីស័ក​បានលួចជួបជុំ​ និងបានចម្លងជំងឺកូរ៉ូណាទៅមនុស្ស៧នាក់​ និង​ មានឆ្លងបន្ត​ជនបរទេសធ្វេីការ​ ហើយគេបាន​រកឃេីញអ្នកឆ្លងគ្មានរោគសញ្ញា៩នាក់​ ហើយ។

បើតាមការជូនដំណឹងដដែលនេះ គឺនឹងមានព័ត៌មាននៃការឆ្លងពីតំបន់ផ្សេងៗទៀតផងដែរ ដូចនេះបងប្អូនខ្មែរយើងទាំងអស់នៅក្នុងប្រទេសកូរ៉េគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងពិនិត្យមើលជាប្រចាំប្រសិនបើមានរោគសញ្ញាសង្ស័យណាមួយ ត្រូវមកធ្វើតេស្តពិនិត្យរកជំងឺកូវីដភ្លាមៗផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *