ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ០១ ទៀត គឺ ក្រុមហ៊ុន Prince International Airlines ដែលមានលោកស្រី Yifei JIANG ជាប្រធានក្រុមប្រឹក្សាភិបាល។
មុននឹងឈានដល់ការប្រគល់ វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ(AOC) ក្រុមហ៊ុនត្រូវបំពេញនូវលក្ខខណ្ឌបច្ចេកទេស ដែលមានចំនួន០៥ ដំណាក់កាល ដែលត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលស្របតាមបទប្បញ្ញត្តិកម្ពុជា ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន ក្រុមហ៊ុនអាកាសចរណ៍ចំនួន០៧ គឺ
1- Cambodia Angkor Air,
2-Sky Angkor Airlines,
3-Bassaka Air,
4-JC (Cambodia) International Airlines,
5-Lanmei Airlines,
6-Cambodia Airways និង
7- Prince International Airlines។
រួមទាំង ក្រុមហ៊ុន Helicopter ចំនួន ០២ គឺ៖
1-Helicopter Cambodia និង
2-Helistar Cambodia។