ក្រសួងការបរទេសកូរ៉េខាងត្បូង ណែនាំប្រជាជនខ្លួនផ្អាក ឬពន្យារធ្វើដំណើរក្រៅប្រទេស ១ខែបន្តទៀតសិន បើមិនចាំបាច់ ដោយសារស្ថានការណ៍កូវីដ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសបន្តវិធានការណែនាំពិសេសលើបម្រាមធ្វើដំណើរទៅក្រៅប្រទេស សម្រាប់ពលរដ្ឋរបស់ខ្លួន រយៈពេល១ខែបន្ថែមទៀត ក្នុងកាលៈទេសៈដែលស្ថានការណ៍កូវីដនៅមិនទាន់ធូរស្រាលនៅឡើយ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បម្រាមធ្វើដំណើរទៅក្រៅប្រទេសដែលត្រូវប្រកាសបន្តពន្យារថ្មីនេះ មានខ្លឹមសារណែនាំឱ្យពលរដ្ឋជនជាតិកូរ៉េរបស់ខ្លួនគួរធ្វើការលុបចោល ឬពន្យារការធ្វើដំណើរទៅក្រៅប្រទេសជាបណ្តោះអាសន្នសិន ប្រសិនបើការធ្វើដំណើរនោះមិនសូវចាំបាច់នោះទេ ដោយសារតែស្ថានការណ៍កូវីដ។

បម្រាមណែនាំនេះនឹងបន្តមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ១៥ មិថុនា ២០២១ខាងមុខ ខណៈដែលបម្រាមណែនាំបច្ចុប្បន្ននេះ នឹងត្រូវផុតសុពលភាពនៅថ្ងៃទី ១៦ ឧសភា ២០២១ខាងមុខនេះឯង។

ការពន្យារនេះគឺនៅបន្តអាស្រ័យទៅតាមស្ថានភាពនៃការធ្វើដំណើរជាអន្តរជាតិ ដែលប្រទេសជាច្រើននៅបន្តរឹតត្បិត ខណៈដែលរលកនៃជំងឺកូវីដនៅតែបន្តកើនឡើង បើទោះបីជាដំណើរការចាក់វ៉ាក់សាំង​បានចាប់ផ្តើមប៉ុន្មានខែមកហើយក៏ដោយ។

Leave a Reply

Your email address will not be published. Required fields are marked *