ចង់ដាក់ពាក្យមករៀននៅកូរ៉េទេ? គួរដឹងឱ្យច្បាស់ពីតិចនិកងាយៗទាំងនេះសិន ធានាថាមិនពិបាកទៀតទេ

ចង់ដាក់ពាក្យមករៀននៅកូរ៉េ?

?ចង់ដាក់ពាក្យរៀនភាសាកូរ៉េ ដើម្បីទទួលបានវីសា D-4 អាចត្រៀមឯកសារ និង ស្វែងរកព័ត៍មានសកលវិទ្យាល័យដែលបងប្អូនចង់រៀនបាន។
– វគ្គចូលរៀនមាន4ដងក្នុង1ឆ្នាំ ៖ ខែ3 ដល់ ខែ5 ខែ6 ដល់ ខែ8 ខែ9 ដល់ ខែ11 ខែ12 ដល់ ខែ2

#ឯកសារដែលត្រូវការ
1- ពាក្យសុំចូលរៀន និងលិខិតណែនាំខ្លួន ( Application form & Self Introduction) អាចទាញយកពីវេបសាយសាលាបាន
2 – លិខិតឆ្លងដែន : ថតចម្លង 1 ច្បាប់
3 – សញ្ញាប័ត្រទុតិយភូមិ : ថតចម្លង 1 ច្បាប់ (ត្រូវបកប្រែជាភាសាអង់គ្លេស )
4- ព្រឹត្តិប័ត្រពិន្ទុ : ថតចម្លង 1 ច្បាប់ ( ត្រូវបកប្រែជាភាសាអង់គ្លេស )
5- សំបុត្រកំណើត : ថតចម្លង 1 ច្បាប់ ( ត្រូវបកប្រែជាភាសាអង់គ្លេស )
6- លិខិតបញ្ជាក់ប្រាក់តម្កល់នៅក្នុងកុងធនាគារ យ៉ាងតិច 10000 ដុល្លារ (Certificate of Balance on a Bank Account)
7- លិខិតឆ្លងដែនឬ អត្តសញ្ញាណប័ត្ររបស់ឳពុកម្តាយ : ថតចម្លង1ច្បាប់ (ត្រូវបកប្រែជាភាសាអង់គ្លេស )
?8- លិខិតបញ្ជាក់ពីប្រាក់ចំណូលរបស់ឳពុកម្តាយ : (ត្រូវបកប្រែជាភាសាអង់គ្លេស)

Leave a Reply

Your email address will not be published. Required fields are marked *