ប្រសើរណាស់! កូរ៉េខាងត្បូងគ្រោងនឹងស្នើចែករំលែកដាក់ម៉ូដែលព្យាបាលកូវីដ-១៩ជោគជ័យ របស់ខ្លួនទៅអន្តរជាតិ ឱ្យទៅជាស្តង់ដាររួម

សេអ៊ូល៖ កូរ៉េខាងត្បូងគ្រោងនឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនលើម៉ូដែលនៃការទប់ស្កាត់ គ្រប់គ្រង និងព្យាបាលកូវីដ-១៩ ដើម្បីធ្វើឱ្យក្លាយទៅជាស្តង់ដារអន្តរជាតិជារួម។

ម៉ូដែល Test-Trace-Treat (3T) តេស្ត-តាមដាន-ព្យាបាល របស់កូរ៉េខាងត្បូងនឹងត្រូវដាក់ស្នើទៅកាន់អង្គការស្តង់ដារអន្តរជាតិ ដើម្បីដាក់ឱ្យម៉ូដែលនេះក្លាយជាស្តង់ដាររួមរបស់អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម៉ូដែលនេះមានកម្មវិធីទាំងអស់ចំនួន ១៨ រួមមានការធ្វើតេស្ត ការដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ និងទីតាំងចត្តាឡីស័ក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីតាមដានការធ្វើចត្តាឡីស័ក រួមនឹងដំណើរការគ្រប់គ្រងជនអន្តោប្រវេសន៍ផងដែរ ក្នុងការគ្រប់គ្រងករណីនាំចូលកូវីដ-១៩។

បច្ចុប្បន្ន កូរ៉េខាងត្បូងមានករណីឆ្លងប្រមាណជាង ១២០០០ ករណី ដែលមកដល់ថ្មីៗនេះមានករណីឆ្លងថ្មី ប្រមាណត្រឹម ៥០ ករណីជាងក្នុង១ថ្ងៃប៉ុណ្ណោះ ដែលគេអាចចាត់ទុកបានថាវិធានការគ្រប់គ្រងកូវីដ-១៩ របស់កូរ៉េខាងត្បូង ជាករណីមួយជោគជ័យ។

ដោយមានបទពិសោធន៍ជោគជ័យដូចនេះ កូរ៉េខាងត្បូងក្រៅពីគ្រោងនឹងចែករំលែកម៉ូដែលជោគជ័យនេះ ក៏បានធ្វើការនាំចេញ និងចែកជូនសម្ភារៈវេជ្ជសាស្រ្ត ជាពិសេសគឺឧបករណ៍ធ្វើតេស្តជាច្រើនទៅកាន់បរទេស រួមមានទាំងកម្ពុជាផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *