ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Doosan Heavy ងាកមករកផលិតកម្មថ្មី ចម្រាញ់សារធាតុអ៊ីដ្រូហ្សែន ពីកាកសំណល់ផ្លាស្ទិក និងបន្ទះជ័រ

កូរ៉េ​ខាងត្បូង៖ ក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់កូរ៉េ Doosan Heavy Industries & Construction Co. នឹងចាប់សហការជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកមួយផ្សេងទៀត ដើម្បីចម្រាញ់យកសារធាតុអ៊ីដ្រូហ្សែន ពីកាកសំណល់ផ្លាស្ទិក និងបន្ទះជ័រ ជាផ្នែកមួយថ្មីនៃផលិតកម្មរបស់ក្រុមហ៊ុនយក្សដ៏ធំនេះ។

តាមការប​ញ្ជាក់របស់ក្រុមហ៊ុន Doosan Heavy នឹងចាប់ផ្តើមធ្វើការចម្រាញ់យកសារធាតុអ៊ីដ្រូហ្សែន ពីកាកសំណល់ផ្លាស្ទិក និងបន្ទះជ័រ ត្រឹមឆ្នាំ២០២១ ហើយគ្រោងនឹងបង្កើនផលិតកម្មសារធាតុអ៊ីដ្រូហ្សែនប្រចាំថ្ងៃពី ០.៣តោន ឱ្យបានទៅដល់ ៣តោនផងដែរ។

តាមរយៈគម្រោងនេះដែរ ក្រុមហ៊ុន Doosan Heavy បាននឹងកំពុងសាងសង់រោងចក្រពង្រាវអ៊ីដ្រូហ្សែនមួយដែរ នៅក្នុងខេត្តឆាងវ៉ុន ដើម្បីជាផ្នែកនៃប្រតិបត្តិការអាជីវកម្មនេះ។

សូមបញ្ជាក់ថា សារធាតុអ៊ីដ្រូហ្សែនជាឧស្ម័នចាំបាច់ប្រើប្រាស់ក្នុងឧស្សាហកម្មដទៃៗច្រើនប្រភេទ ដូចជាឧស្សាហកម្មចម្រាញ់ប្រេងកាត និងឥន្ធនៈជាដើម។

ដំណើរការនៃប្រតិបត្តិការ បម្លែងកាកសំណល់ ទៅជាសារធាតុអ៊ីដ្រូហ្សែន របស់ក្រុមហ៊ុន Doosan Heavy

Leave a Reply

Your email address will not be published.