កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានជូនដំណឹងអំពីកម្មវិធីការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសដែលមានអាយុ៧៥ ឆ្នាំ ឡើងទៅ (កើតមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៤៦) ដែលរស់នៅប្រទេសកូរ៉េខាងត្បូងរយៈពេលលើសពី៩០ថ្ងៃ។
កម្មវិធីចាក់វ៉ាក់សាំងសម្រាប់ជនបរទេសដែលមានអាយុ៧៥ ឆ្នាំ ឡើងទៅ នេះ នឹងចាប់ផ្តើមការស្នើសុំចាក់វ៉ាក់សាំងពីខែមេសា ដល់មិថុនា ឆ្នាំ២០២១ ដែលក្រោយពីការចុះឈ្មោះហើយ កាលបរិច្ឆេទ និងម៉ោងសម្រាប់ចាក់វ៉ាក់សាំង នឹងត្រូវផ្តល់ជូនអ្នកស្នើសុំវិញតាមរយៈទូរស័ព្ទដោយការផ្ញើសារ។
សូមពិនិត្យមើលសេចក្តីជូនដំណឹងរបស់ស្ថានទូត ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖