សេអ៊ូល៖ អត្រាគ្មានការងារធ្វើនៅកូរ៉េ កើនឡើងដល់ ៤.៥% ក្នុងខែឧសភានេះ ជាអត្រាដែលអាក្រក់បំផុតធៀមក្នុងខែឧសភាដូចគ្នា រយៈពេល ១០ ឆ្នំាចុងក្រោយ។
បើតាមទិន្នន័យពីគណៈកម្មការទិន្នន័យកូរ៉េ មានអ្នកបាត់បង់ការងារដល់ជាង ៤០ម៉ឺននាក់ ក្នុងខែឧសភា ឆ្នាំ២០២០នេះ ដែលជាការបន្តកើនឡើងក្នុងរយៈពេល ៣ ខែជាប់ៗគ្នាតាំងពីខែមីនា ២០២០ មក។ ក្នុងខែ មីនា អ្នកបាត់បង់ការងារមានប្រមាណ ២០ម៉ឺននាក់ រីឯខែមេសា រហូតដល់ ៤៧ម៉ឺននាក់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Hong Nam-ki បានលើកឡើងថាអត្រាធ្លាក់ចុះខ្លាំងនៃការនាំចេញ បាននាំឱ្យមានការប៉ះពាល់ដល់វិស័យផលិតកម្មក្នុងអំឡុងពេលនៃកូវីដ-១៩ នេះ ដែលនាំឱ្យមានផលប៉ះពាល់ដល់អត្រាភាពគ្មានការងារធ្វើដែលបានកើនឡើងគួរឱ្យព្រួយបារម្ភនេះ។
យ៉ាងណាមិញ រដ្ឋាភិបាលបានកំពុងស្នើនូវទឹកប្រាក់បន្ថែមលើកទី៣ ចំនួនជាង ៣៥.៣ ទ្រីលានវ៉ុន (២៨ ប៊ីលានដុល្លារ) សម្រាប់ជួយទ្រទ្រង់ឧស្សាហកម្មសំខាន់ៗពីផលប៉ះពាល់នៃកូវីដ-១៩ផងដែរ។