ចែករំលែក! ជើងហោះហើរ Korean Air ទៅមករវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងខែឧសភា ២០២១នេះ ហោះតែ ៤ថ្ងៃ ក្នុង១សប្តាហ៍ទេ

កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខ្មែរយើង ដែលត្រូវចង់ធ្វើដំណើរទៅ ឬមកពីប្រទេសកម្ពុជា ទៅប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរ Korean Air សូមជ្រាបជាព័ត៌មានថា សម្រាប់ខែឧសភា ឆ្នាំ២០២១ ចាប់ពីថ្ងៃស្អែកនេះទៅ ក្រុមហ៊ុនអាកាសចរ Korea Air នឹងបើកជើងហោះហើរទៅមករវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង តែក្នុងថ្ងៃអង្គារ ព្រហស្បត្តិ៍ សុក្រ និងអាទិត្យប៉ុណ្ណោះ។

សម្រាប់ថ្ងៃចន្ទ ពុធ និងសៅរ៍ រៀងរាល់សប្តាហ៍ក្នុងខែឧសភា នឹងមិនមានជើងយន្តហោះ Korean Air ហោះហើរទៅមករវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង នោះទេ នេះបើតាមការចែករំលែករបស់ក្រុមហ៊ុនលក់សំបុត្រយន្តហោះ Igo Air Ticket។

Leave a Reply

Your email address will not be published. Required fields are marked *