កូរ៉េខាងត្បូង៖ ក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសអនុញ្ញាតប្រព័ន្ធពលករតាមរដូវកាលឆ្នាំ២០២១ ដេីម្បីបំពេញតម្រូវការខ្វះខាតកម្លាំងពលកម្មផ្នែកកសិកម្ម និង នេសាទ នេះបើតាមសេចក្តីជូនដំណឹងចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ នៅព្រឹកថ្ងៃសុក្រទី៣០ មេសា នេះ។
ក្នុងការជូនដំណឹងនោះ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌កូរ៉េបានអនុម័តទទួលយកពលកររដូវកាលចំនួន ៤,៦៣១នាក់ សំរាប់ទីតាំងតំបន់៣៧កន្លែង ក្នុងប្រទេសកូរ៉េ ប៉ុន្តែពលករដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងស្រាប់មានអាទិភាពជាង ខណៈដែលអ្នកដែលមិនស្ថិតនៅក្នុងប្រទេសកូរ៉េមានការលំបាក ដោយសារចូលមកត្រូវចំណាយលើការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដោយសារវិបត្តិកូរ៉ូណា។
តាមលក្ខខណ្ឌសំរាប់អ្នករស់នៅប្រទេសកូរ៉េ ប្រភេទទិដ្ឋការ F1 ,F3, H2 រួមទាំងប្រភេទវិសារ E9 ដែលអាចស្នេីសុំធ្វេីការងារតាមរដូវកាល។
តេីអ្នកណាខ្លះដែលអាចស្នេីសុំធ្វេីការប្រភេទនេះបាន ?
👉 ជនបរទេសស្របច្បាប់ទាំងអស់ក្នុងប្រទេសកូរ៉េ (លេីកលែងអ្នកដែលកំពុងស្នាក់នៅខុសច្បាប់) អ្នកដែលកំពុងពន្យាពេល រឺ មិនអាចចេញពីប្រទេសដោយសារកូរ៉ូណា។
👉 ជនបរទេសខុសច្បាប់ ដែលបានរាយការណ៍ចាកចេញដោយស្មគ្រចិត្តក្នុងឆ្នាំ២០២០ អាចទទួលប្រភេទវិសារ C3 ចូលធ្វេីការតាមរដូវកាល។
👉 ពលករបរទេសពន្យាពេលដែលមិនអាចចេញពីប្រទេស ដាក់ពាក្យធ្វេីការតាមរដូវកាលលេីសពី៦០ថ្ងៃ អាចទទួលពិន្ទុបន្ថែម នៅពេលប្រលង EPS-TOPIK ហេីយទទួលអាទិភាពក្នុងជ្រេីសរេីសត្រឡប់មកវិញ ហេីយអ្នកដែលប្តូរវិសារ E-7-4 ក៏ទទួលបានពិន្ទុបន្ថែមអ្នកធ្លាប់ធ្វេីការតាមរដូវកាល។
👉 ជនជាតិមីយ៉ានម៉ាដែលមិនអាចចេញពីប្រទេសកូរ៉េ ដោយសារស្ថានភាពរដ្ឋប្រហារនៅមីយ៉ានម៉ា គឺទទួលសិទ្ធពិសេសដាក់ពាក្យ។
👉 សមាជិកគ្រួសាររបស់អ្នកកាន់ទិដ្ឋការ H1, H2, H3 អាចស្នេីដាក់ពាក្យបាន។
👉 សាច់ញាតិរបស់អ្នកកាន់ប្រភេទវិសាររៀបការ F6 អាចដាក់ពាក្យអញ្ជេីញបងប្អូនអោយមកធ្វេីការដោយមិនចាំបាច់ដាក់ប្រាក់ធានា។
👉 អ្នករស់នៅប្រទេសកូរ៉េកាន់ប្រភេទវិសារ E9 អាចដាក់ពាក្យបានតាមរយះគេហទំព័រ www.eps.go.kr ឬអាចសាកសួរបន្ថែមតាមលេខទូរសព្ទ ១៣៤៥។ ថៅកែអាចធ្វេីកិច្ចសន្យាមានសុពលភាពពី៩០ ទៅ១៥០ថ្ងៃ។
សំរាប់អ្នកនៅខ្មែរមិនរស់នៅក្នុងប្រទេសកូរ៉េ រឿងនេះជារឿងមិនងាយស្រួល ដោយសារវិបត្តិស្ថានភាពកូរ៉េ ពាក់ពន្ធ័ជាមួយការធ្វេីចត្តាឡីស័ក១៤ថ្ងៃ និង ថ្លៃចំណាយ។ ហេីយការអនុញ្ញាតអោយចូលលុះត្រា តែមានការធ្វេីអនុស្សរណ:(MOU) រវាង រដ្ឋបាលខេត្តប្រទេសទាំង២ ទេីបអាចបញ្ជូនមកបាន។