ស្ថានទូតជូនដំណឹងអំពីកម្មវិធីប្រកួតរបស់មូលនិធិ Hana Nanum សម្រាប់គ្រួសារពហុវប្បធម៌ រស់នៅ កូរ៉េខាងត្បូង ចូលប្រកួតប្រជែង រង្វាន់ធំដល់ទៅ ៥លានវ៉ុន

កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានជូនដំណឹងអំពីកម្មវិធីប្រកួតប្រជែង The 13th Hana Global Family Awards Contest ដែលរៀបចំឡើងដោយមូលនិធិ Hana Nanum សម្រាប់គ្រួសារពហុវប្បធម៌ដែលកំពុងរស់នៅ ធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ ប្រកួតប្រជែងដែលប្រាក់រង្វាន់ធំដល់ទៅ៥លានវ៉ុន។

តាមរយៈសេចក្តីជូនដំណឹង កម្មវិធីប្រកួតប្រជែង The 13th Hana Global Family Awards Contest នេះជាកម្មវិធីប្រកួតប្រជែងគ្រួសារពហុវប្បធម៌ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកប្រកួតប្រជែងចំនួន ១៤រូប និងមានរង្វាន់ដល់ទៅ ៣ប្រភេទធំៗ និងមានលក្ខខណ្ឌដូចជា៖

(១) Happy Family Award – រង្វាន់គ្រួសាររីករាយ៖ ដែលអ្នកឈ្នះរង្វាន់លេខ១ នឹងទទួលទឹកប្រាក់ ៥លានវ៉ុន, រង្វាន់លេខ ២ ដល់ លេខ ៤ (Runners-up) នឹងទទួលទឹកប្រាក់ ៣លានវ៉ុន។ រង្វាន់នេះ គឺសម្រាប់ស្ត្រីមេផ្ទះដែលជោគជ័យ និងរស់នៅក្នុងប្រទេសកូរ៉េលើសពី៣ឆ្នាំ និងមិនដែលបានទទួលរង្វាន់ជាតិដូចនឹងរង្វាន់ខាងលើនេះ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។

(២) Hopeful Family Award – រង្វាន់គ្រួសារក្តីសង្ឃឹម៖ ដែលអ្នកឈ្នះរង្វាន់លេខ១ នឹងទទួលទឹកប្រាក់ ៥លានវ៉ុន, រង្វាន់លេខ ២ ដល់ លេខ ៤ (Runners-up) នឹងទទួលទឹកប្រាក់ ៣លានវ៉ុន។ រង្វាន់នេះ គឺសម្រាប់ស្ត្រីមេផ្ទះដែលសកម្មក្នុងការងារសង្គម ឬទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯងរស់នៅក្នុងប្រទេសកូរ៉េលើសពី ៣ឆ្នាំ និងមិនដែលបានទទួលរង្វាន់ជាតិដូចនឹងរង្វាន់ខាងលើនេះ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។

(៣) Happy Helper Award – រង្វាន់អ្នកជួយរីករាយ៖ ដែលរង្វាន់ជាក្រុម ដែលទទួលរង្វាន់ដល់ ៥លានវ៉ុន, និងរង្វាន់ជាបុគ្គល ដែលទទួលរង្វាន់បាន ៣លានវ៉ុន។
– ជាក្រុម៖ ស្ថាប័នរដ្ឋតាមតំបន់ មជ្ឈមណ្ឌលគាំពារគ្រួសារពហុវប្បធម៌របស់សាកលវិទ្យាល័យ អង្គការ/ក្រុមមិនរកប្រាក់ចំណេញ ស្ថាប័ន/កន្លែងគាំទ្រគ្រួសារវប្បធម៌។

– ជាបុគ្គល៖ ជនជាតិកូរ៉េ និងជនបរទេស (រួមទាំងពលករចំណាកស្រុក) ដែលជួយមើលថែ អប់រំ ណែនាំចង្អុលបង្ហាញដល់គ្រួសារពហុវប្បធម៌ និងមិនដែលបានទទួលរង្វាន់ជាតិដូចនឹងរង្វាន់ខាងលើនេះ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។

សម្រាប់អ្នកដែលមានចំណាប់ចូលរួមប្រកួតប្រជែង អាចចូលទៅទាញពាក្យស្នើសុំពីវេបសាយ៖ www.hana-nanum.com និងផ្ញើទៅអាសយដ្ឋាន 43, Dadong-gil, Jung-gu, Seoul 04521, Korea, Hana Nanum Foundation

កាលបរិច្ឆេទទទួលពាក្យពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១។

Leave a Reply

Your email address will not be published. Required fields are marked *