ករណីអគ្គីភ័យមួយ នៅណាមយ៉ាងជូ ឆាបឆេះការដ្ឋានសាងសង់អាគារខុនដូរ បណ្តាលមនុស្សម្នាក់បាត់បង់ជី វិត និង ១៨នាកទៀតរងរបួស

កូរ៉េខាងត្បូង៖ ករណីអគ្គីភ័យមួយបានឆាបឆេះសន្ធោរសន្ធៅនៅទីតាំងការដ្ឋានមួយកន្លែង នៅភាគខាងកើតនៃទីក្រុងសេអ៊ូល រសៀលថ្ងៃសៅរ៍ទី២៤ មេសា ២០២១នេះ បណ្តាលឱ្យមានមនុស្សម្នាក់បាត់បង់ជី វិត និង១៨នាក់ផ្សេងទៀតរងរបួសក្នុងករណីនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ករណីភ្លើងឆាបឆេះនេះបានកើតឡើងចេញពីទីតាំងជាន់ទី៥ នៃការដ្ឋានសាងសង់អាគារកម្ពស់ខ្ពស់ ១៨ ជាន់មួយកន្លែងនៅតំបន់ណាមយ៉ាងជូ ៣០គីឡូម៉ែត្រពីក្រុងសេអ៊ូល។ ករណីនេះបានចាប់ផ្តើមកើតឡើងនៅវេលាម៉ោង ១១:២៣ នាទីព្រឹក (ម៉ោងក្នុងស្រុកកូរ៉េ) ដែលនៅខណៈពេលនោះ មានកម្មករដល់ទៅ ៦០នាក់ កំពុងបំពេញការងារនៅនឹងការដ្ឋាននោះ។ ករណីនេះបណ្តាលឱ្យកម្មករម្នាក់បានបាត់បង់ ជី វិតក្រោយពីធ្លាក់ចុះពីជាន់ទី ៤ ឬទី៥មកក្រោម ខណៈពេលភ្លើងកំពុងឆាបឆេះ ហើយមានកម្មករ ១៨នាក់ទៀតរងរបួស ត្រូវដឹកទៅមន្ទីរពេទ្យផងដែរដោយសារតែពួកគេឈ្លក់ និងបានស្រូបផ្សែងពុលពីអណ្តាតភ្លើងដែលឆាបឆេះនោះ។

ភ្លើងដែលឆាបឆេះនេះត្រូវបានក្រុមពន្លត់អគ្គីភ័យពន្លត់បានទាំងស្រុងនៅវេលាម៉ោង ១:៣៥នាទីរសៀល ដោយក្នុងនោះក៏មានឧត្ថម្ភាគចក្រពន្លត់អគ្គីភ័យចូលរួមក្នុងប្រតិបត្តិការពន្លត់នេះផងដែរ។

នៅពេលនេះ ប៉ូលីសនិងអជ្ញាធរពន្លត់អគ្គីភ័យកំពុងធ្វើការស៊ើបអង្កេតបន្ត ស្វែងរកមូលហេតុដែលនាំឱ្យមានភ្លើងឆេះនេះកើតឡើង។

Leave a Reply

Your email address will not be published. Required fields are marked *