ប្រទេសឥណ្ឌា មួយថ្ងៃ មានករណីកូវីដថ្មីដល់ទៅ ៣១ម៉ឺននាក់ ជាកំណត់ត្រាកូវីដអាក្រក់ជាងគេបង្អស់ ខណៈប្រព័ន្ធសុខាភិបាលឥណ្ឌាកំពុងតែខ្វះខាតខ្លាំងបំផុត

ប្រទេសឥណ្ឌា៖ កំណត់ត្រាចំនួនករណីឆ្លងកូវីដប្រចាំថ្ងៃច្រើនជាងគេបង្អស់ទូទាំងពិភពលោក ដល់ទៅ ៣១៥,០០០ នាក់ត្រូវបានរកឃើញក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃពុធទី ២១ មីនា ២០២១ម្សិលមិញនេះ ដែលតួលេខនេះច្រើនជាងតួលេខដែលសហរដ្ឋអាម៉េរិកមានកាលពីពេលកន្លងមកទៅទៀត ជាកំណត់ត្រាអាក្រក់ជាងគេថ្មីចុងក្រោយបង្អស់របស់ពិភពលោក។

តាមការចុះផ្សាយក្នុងសារព័ត៌មាន Financial Times របស់អាម៉េរិក តួលេខថ្មីនៃករណីឆ្លងកូវីដដល់ទៅ ៣១៤,៨៣៥ នាក់ នេះជាបន្ទុកកាន់តែអាក្រក់ធ្ងន់ធ្ងរបន្ថែមទៀតសម្រាប់ប្រព័ន្ធសុខាភិបាលឥណ្ឌាដែលមានសភាពខ្វះខាត និងខ្សត់ខ្សោយខ្លាំងនោះ។ នៅក្នុងថ្ងៃពុធម្សិលមិញដដែលនោះ មានចំនួនអ្នកបាត់បង់ជីវិតដល់ទៅ ២,០៧៤ករណី។

ប៉ុន្តែសារព័ត៌មានអន្តរជាតិធំៗបានលើកឡើងថាតួលេខនៃករណីស្លាប់ត្រឹមតែជាង២,១០០ និងតួលេខនៃករណីឆ្លងដ៏ច្រើនបំផុតជាងគេនេះទៀតសោត អាចជាតួលេខដែលមិនបានរាយការណ៍ពេញលេញទៅនឹងស្ថានការណ៍ជាក់ស្តែងនោះទេ។

ក្រុមគ្រូពេទ្យសំរាក ក្នុងអំឡុងពេលបំពេញការងារ

ជាបញ្ហាកាន់តែឈឺក្បាលខ្លាំងសម្រាប់រដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលឥណ្ឌានោះគឺ ប្រព័ន្ធសុខាភិបាលកំពុងខ្វះខាតនូវគ្រែពេទ្យ និងធុងអុកស៊ីសែនយ៉ាងខ្លាំងផងដែរ។ កាលពីប៉ុន្មានកន្លងទៅនេះ មានការចុះផ្សាយជាច្រើនអំពីកង្វះខាតគ្រែពេទ្យនៅតាមមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា ដែលតម្រូវឱ្យអ្នកជំងឺកូវីដពីរនាក់ត្រូវដេកព្យាបាលរួមគ្នាលើគ្រែពេទ្យតែមួយ។

អជ្ញាធរបានលើកឡើងថាការបន្តកើនឡើងគំហុកនៃករណីឆ្លងកូវីដនេះ គឺដោយសារតែវត្តមាននៃមេរោគកូវីដបម្លែងខ្លួនថ្មី ដែលមានគ្រោះថ្នាក់ និងអាចឆ្លងបានយ៉ាងលឿនរហ័សជាងមុនផងដែរ ហើយក៏បណ្តាលមកពីស្ថានភាពប្រជាជនដល់ច្រើនលើសលប់មែនទែនរបស់ប្រទេសឥណ្ឌា ដែលនាំឱ្យការអនុវត្តគម្លាតសង្គមមានការលំបាកខ្លាំង និងសឹងមិនមានប្រសិទ្ធភាពសោះនោះ។

ប្រជាជនឥណ្ឌាតម្រង់ជួរគ្នាកកកុញ ដើម្បីមកទទួលវ៉ាក់សាំងកូវីដ ខណៈការអនុវត្តគំលាតសង្គមសឹងតែគ្មានប្រសិទ្ធភាពទាល់តែសោះ

ធុងអុកស៊ីសែនដែលប្រើអស់ ហើយត្រូវយកមកបញ្ចូលថ្មីដើម្បីផ្គត់ផ្គង់ជូនអ្នកំជំងឺ

 

Leave a Reply

Your email address will not be published. Required fields are marked *