ចែករំលែក! បងប្អូនធានាឳពុកម្តាយ មកមើលថែចៅនៅកូរ៉េ ឥឡូវផុតវីសារ ៤ឆ្នាំ ១០ខែ អាចបន្តបានរយៈពេលខ្លី ហើយក្រុមការងារអាចជួយធ្វើ ដោយមិនគិតថ្លៃ

កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខ្មែរយើងដែលបានធានាឳពុកម្តាយរបស់ខ្លួន អោយមកមើលចៅនៅក្នុងប្រទេសកូរ៉េ សូមជ្រាបអំពីច្បាប់អន្តោប្រវេសន៍វិធានការថ្មីសម្រាប់ពេលបច្ចុប្បន្នរបស់កូរ៉េខាងត្បូងដូចខាងក្រោម ដែលចែករំលែកដោយគណនីហ្វេសប៊ុក 포유미 ៖

សម្រាប់បងប្អូនខ្មែរដែលបានធានាពុកម្តាយអោយមកមើលចៅនៅប្រទេសកូរ៉េ តាមច្បាប់អន្តោប្រវេសន៍កូរ៉េខាងត្បូង គឺគេផ្តល់ទិដ្ឋាការអាចបន្តអាយឌីកាត (ID Card) បានត្រឹមតែ ៤ឆ្នាំ១០ខែតែប៉ុណ្ណោះ ហើយបើចង់នៅបន្តរទៀតគឺតម្រូវឱ្យត្រឡប់ទៅស្រុកខ្មែរ ហើយស្នើរសុំវីសាឡើងមកកូរ៉េវិញសាជាថ្មី។

តែសម្រាប់ច្បាប់ឥឡូវនេះ ករណីផុត៤ឆ្នាំ១០ខែហើយ ថ្វីត្បិតតែមិនអាចបន្តលើអាយឌីកាត (ID Card) បានទៀតមែន តែបើករណីអ៊ុំពូមីងជាឪពុកម្តាយដែលមកមើលចៅនៅក្នុងប្រទេសកូរ៉េ មិនទាន់ចង់វិលត្រឡប់ទៅខ្មែរវិញ ក្នុងពេលបច្ចុប្បន្ន គឺអាចស្នើរសុំទៅខាងអន្តោប្រវេសន៍ស្នាក់នៅបន្តបានមួយរយះពេលខ្លីៗទៀត។

ប្រសិនបើពូមីងបងប្អូនមិនដឹងពីរបៀបធ្វើទេ ទំព័រហ្វេសប៊ុក 포유미 អាចជួយធ្វើអោយបានដោយមិនគិតសេវ៉ា ដោយគ្រាន់តែបងប្អូនថតឯកសារផ្ញើអោយទៅគាត់ជាការស្រេច ដែលមានដូចជា៖
១. លិខិតឆ្លងដែន
២. អាយឌីកាតមុខក្រោយ
៣. លេខទូរសព្ទ័ទំនាក់ទំនងរបស់កូន

សូមអគុណ !

Leave a Reply

Your email address will not be published. Required fields are marked *