ចែករំលែក! សម្រាប់បងប្អូនខ្មែរយើង ដែលចង់ប្តូរប័ណ្ណបើកបររថយន្តនៅកូរ៉េខាងត្បូង ត្រូវដឹង អនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីទាំងអស់នេះ

កូរ៉េខាងត្បូង៖ សូមជូនព័ត៌មានអំពីការផ្លាស់ប្ដូរប័ណ្ណបើកបររថយន្ដនៅកូរ៉េ ដែលមានចំណុចសំខាន់ៗដូចខាងក្រោមនេះ៖

ចំពោះអ្នកដែលមានប័ណ្ណបើកបរនៅប្រទេសកំណើតរបស់អ្នក គឺអ្នកអាចយកមកប្ដូរជាប័ណ្ណបើកបរនៅក្នុងប្រទេសកូរ៉េហើយ ទើបអ្នកអាចបើកបររថយន្ដដោយស្របច្បាប់នៅកូរ៉េបាន។

ឯកសារចាំបាច់សម្រាប់ការប្តូរប័ណ្ណបើកបរនេះមានដូចជា៖ ប័ណ្ណបើកបរ, លិខិតឆ្លងដែន, កាតសម្គាល់ខ្លួនជនបរទេស (ID កាត), រូបថត៣សន្លឹក, លិខិតបញ្ជាក់ពីស្ថានទូត, វិញ្ញាបនប័ត្រនៃការចូល និងការចាកចេញ, ថ្លៃសេវា, ការពិនិត្យកាយសម្បទា។

ចំពោះជនបរទេសដែលអាចផ្លាស់ប្តូរបាន នៅក្នុងចំណោម ១៦ប្រទេស ដែលបានបញ្ចូនពលករមកកូរ៉េ តាមរយៈប្រព័ន្ធអនុញ្ញាតការងារជនបរទេសរួមមាន៖ ប្រទេសកម្ពុជា, នេប៉ាល់, ទីម័រខាងកើត, ឡាវ, មីយ៉ាន់ម៉ា, វៀតណាម, ស្រីលង្កា, អ៊ូបេកគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ថៃ, និងហ្វីលីពីន។

Leave a Reply

Your email address will not be published. Required fields are marked *