សេចក្តីកែតម្រូវ! បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់ទៅកូរ៉េវិញ តម្រូវឱ្យមានលិខិតចត្តាឡីស័ក សូមចុះឈ្មោះ និងស្នើសុំផ្ទាល់ទៅហ្វេសប៊ុក HRD Korea តែម្តង

កម្ពុជា៖ អង្គការអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD Korea) ទីស្នាក់ការនៅភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានធ្វើការជូនដំណឹងថ្មីអំពីការកែតម្រូវលើដំណើរការនៃការស្នើសុំធ្វើលិខិតចត្តាឡីស័ក ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ។

តាមរយៈសេចក្តីកែតម្រូវ ដែលបានជូនដំណឹងថ្មីនេះ អង្គការអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD Korea) បានជម្រាបជូនដំណឹងដល់បងប្អូនពលករ-ពលការិនីខ្មែរឱ្យបានជ្រាបថា អំឡុងពេលនៃការបិទខ្ទប់នេះ មជ្ឈមណ្ឌល EPS (HRD Korea) កំពុងពិភាក្សាដើម្បីអាចទទួលការចុះឈ្មោះ និងការចេញលិខិតបញ្ជាក់ចត្តាឡីស័កជូនដល់បងប្អូនពលករ-ពលការិនីឡើងវិញ។

ដូចនេះ សូមបងប្អូនដែលមានបំណងធ្វើដំណើរមកកូរ៉េវិញ ហើយតម្រូវឱ្យមានលិខិតចត្តាឡីស័កនោះ សូមជួយចុះឈ្មោះតាមរយៈផេកហ្វេសប៊ុកផ្លូវការ HRD Korea in Cambodia របស់អង្គភាពផ្ទាល់ ហើយនៅពេលបានលទ្ធផល ខាងមជ្ឈមណ្ឌលនឹងធ្វើការទំនាក់ទំនងទៅកាន់ម្ចាស់សាម៉ីខ្លួនដោយផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 023 997-844 / 023 997-855 / 023 997-922 ឬតាមទំព័រហ្វេសប៊ុក HRD Korea in Cambodia ផ្ទាល់។

Leave a Reply

Your email address will not be published. Required fields are marked *