កូរ៉េខាងត្បូង៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសថា កុមារខុសច្បាប់ដែលបានកើត និងបានរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេលជាង ១៥ ឆ្នាំ នឹងត្រូវបានផ្តល់ការអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នបន្តទៀត ដែលត្រូវបានចុះផ្សាយជាបន្តបន្ទាប់ក្នុងបណ្តាសារព័ត៌មានកូរ៉េខាងត្បូង។
ជាមួយនឹងការប្រកាសចេញនូវច្បាប់ថ្មីនេះ នៅព្រឹកថ្ងៃនេះ ព័ត៌មានលម្អិតអំពីច្បាប់នេះត្រូវបានប្រកាសចេញ ហើយយើងសូមធ្វើការចែករំលែកនូវខ្លឹមសារ ដែលប្រែសម្រួល និងសង្ខេបដោយខ្លឹមពីទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ អំពីច្បាប់ថ្មីនេះ។
ច្បាប់ថ្មីសំរាប់គ្រួសារដែលមានកូនស្នាក់នៅខុសច្បាប់ក្នុងប្រទេសកូរ៉េ៖
ច្បាប់នេះនឹងចាប់ផ្តេីមមានសុពលភាពអនុវត្តពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃ ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមគ្រួសារស្នាក់នៅប្រទេសកូរ៉េខុសច្បាប់ អាចស្នេីសុំរស់នៅស្របច្បាប់ក្រោមទិដ្ឋការ និងលក្ខខណ្ឌដូចខាងក្រោម៖
១-កូនបានកេីតនៅលេីទឹកដីកូរ៉េ
២-ហើយបានរស់នៅចាប់ពី១៥ឆ្នាំឡេីង
៣-កំពុងរៀន រឺចប់វិទ្យាល័យ
ប្រសិនជាកូនមានលក្ខខណ្ឌទាំង៣ខាងលេី គឺអាចស្នេីសុំប្រភេទវិសារ D-4-1 (ជាប្រភេទទិដ្ឋាការសម្រាប់សិស្សដែលរៀនភាសានៅក្នុងប្រទេសកូរ៉េ) ហេីយឪពុកម្តាយ នឹងទទួលបានប្រភេទវិសារ F-1 ដូចជាប្រភេទវិសារសួរសុខទុក្ខ ។
ក្នុងករណីដែលរៀនចប់ វិទ្យាល័យ ហេីយមិនអាចស្នេីសុំទិដ្ឋការ D-2 រឺ E-9 គឺស្នេីសុំប្រភេទវិសារបណ្តោះអាសន្ន G-1។
ចំពោះឪពុកម្តាយកំឡុងពេលស្នាក់នៅខុសច្បាប់ ហេីយបើមានទោសឧក្រិដ្ឋ គឺត្រូវបង់លុយផាក់ពិន័យ តាមកំរិតទោស។
ហេីយចំពោះអ្នកខុសច្បាប់មានកូនតូច មិនគ្រប់លក្ខខណ្ឌ អាចសុំសិទ្ធស្របច្បាប់រស់នៅបណ្តោះអាសន្ន បង់លុយផាក់ពិន័យ ជៀសវាងមានការចាប់បញ្ជូនទៅប្រទេសកំណេីត។
រាល់ចំងល់អាចសាកសួរតាម hikorea រឺខលសួរ 1345
ខ្លឹមសារដកស្រង់ពី៖ ទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ