ចេញជាផ្លែផ្កាហើយ! គម្រោងបន្លែសហគមន៍ខ្មែរនៅកូរ៉េពេលនេះ បានចេញជាលទ្ធផលបណ្តើរៗហើយ

គីមផូ៖ ផលដំណាំ រួមនិងការបណ្តុះពូជកូនបន្លែខ្មែរ ដែលបានកើតចេញពីគម្រោងបន្លែសហគមន៍របស់ស្រ្តីខ្មែរនៅកូរ៉េ ពេលនេះបានលេចចេញជារូបរាង និងផ្លែផ្កាជាបណ្តើរៗហើយ បើតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

តាមរយៈការលើកឡើងរបស់ប្រមុខទូតកម្ពុជារូបនេះ ផលដំណាំនៃគម្រោងខាងលើកំពុងចេញផល ហើយស្របពេលគ្នានេះដែរ ក្រុមការងារក៏បានរៀបចំបន្តថែទាំ និងដាំបន្ថែមនូវផលដំណាំផ្សេងទៀតផងដែរ។

គម្រោងបន្លែសហគមន៍នេះ ជាគំនិតផ្តួចផ្តើម និងទទួលបានការឧបត្ថម្ភទាំងស្រុងរបស់ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ហើយបានចាប់ផ្តើមអនុវត្តបាន ២ សហគមន៍រួចមកហើយ នៅតំបន់អានសាន និងគីមផូ។ កម្មវិធីនេះមានគោលបំណងដើម្បីឧបត្ថមគាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការ ជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េ។

 

Leave a Reply

Your email address will not be published. Required fields are marked *