បើជីវិតរបស់អ្នកកំពុងតែ បរាជ័យ សូមកុំភ្លេចសម្រង់សម្តី ៩ ឃ្លានេះ ដែលអាចជួយផ្ដល់កំលាំងចិត្តអោយអ្នកឡើងវិញ

ភាព​ឈឺចាប់ ការ​ខកចិត្ត ភាព​សោកស្តាយ ការ​អស់​សង្ឃឹម​ បាក់​ទឹកចិត្ត​ដែល​ពេល​ខ្លះ​ធ្លាក់​​​រហូត​​ដល់​ចំណុច​សូន្យ​ ជា​ដើម រមែង​​​​កើត​មាន​នៅ​​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។  យើងដឹងហើយថាគ្មាន​អ្នកណា​ម្នាក់​ចង់​បរាជ័យ​នោះ​ទេ​ ប៉ុន្តែ​បើ​ជីវិត​ស្គាល់​តែ​​ភាព​ជោគជ័យ​នោះ​គេ​មិន​ហៅ​ថា ជីវិត​នោះ​ទេ។ យ៉ាងណាមិញ​អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រង់​ថា ក្រោយ​ជួប​​ព្យុះភ្លៀង​ទាំង​នេះ តើ​​ពួកគេ​ម្នាក់ៗ​អាច​ក្រោក​ងើប​ឈរ​ឡើង​បាន​កម្រិត​ណា? សូម​កុំ​អាល​អស់​សង្ឃឹម ហើយ​លើក​ទឹកចិត្ត​ខ្លួន​​ឯង​ជា​មួយ​សម្រង់​សម្តី​៩​ខាងក្រោម​នេះ៖ ​​

១ អ្នក​នៅ​តែ​ឈ្នះ​ បើ​មិន​ទាន់​បោះបង់ «អ្នក​មិន​​ទាន់​ក្លាយ​ជា​អ្នក​ចាញ់​នៅ​ឡើយ​ទេ ដរាបណា​អ្នក​មិន​ទាន់​បោះបង់​វា​ចោល» Mike Ditka ៕

២ បរាជ័យ​​ផ្តល់​នូវ​គតិបណ្ឌិត «ជោគជ័យ​​បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​រីករាយ រីឯ​ការ​បរាជ័យ​ បាន​ផ្តល់​ឲ្យ​អ្នក​នូវ​គតិបណ្ឌិត» -លោក Neil Patel

៣ ធ្វើ​​ទៅ​ខុស ប្រសើរ​ជាង​មិន​ធ្វើ​អ្វី​សោះ «ការ​ខាតបង់​ដែល​កើត​ចេញ​ពី​កំហុស​ខ្លួន​​ឯង វា​មាន​ទំហំ​តូច​​ជាង​ការ​ដែល​មិន​ព្រម​ធ្វើ​អ្វី​សោះ» -លោក Seth Godin

៤ ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត កុំ​​ធ្វើ​មនុស្ស​ល្អ​បំផុត «ជីវិត​មិន​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ជា​មនុស្ស​ល្អ​បំផុត​នោះ​ទេ តែ​វា​ទាមទារ​ឲ្យ​អ្នក​​ត្រូវ​ព្យាយាម​ឲ្យ​បាន​ល្អ​បំផុត» -លោក H. Jackson Brown, Jr.

៥ ចង់​បាន​លទ្ធផល​​ត្រូវ​ផ្ដោត​លើ​ការ​ផ្លាស់ប្ដូរ «បើ​អ្នក​ផ្ដោត​លើ​​លទ្ធផល អ្នក​នឹង​មិន​អាច​ផ្លាស់ប្ដូរ​បាន​ឡើយ បើ​អ្នក​ផ្ដោត​លើ​ការ​ផ្លាស់ប្ដូរ អ្នក​នឹង​ទទួល​បាន​លទ្ធផល» -លោក Jack Dixon

៦ អ្វីៗ​អាច​ទៅ​រួច​​អាស្រ័យ​លើ​ការ​ព្យាយាម​របស់​បុគ្គល​នោះ​ «ពាក្យ​ថា “មិន​អាច​ទៅ​រួច” គ្មាន​ឡើយ​សម្រាប់​បុគ្គល​ដែល​ព្យាយាម» -លោក Alexander The Great

៧ ភាព​ភ័យខ្លាច​អាច​បំផ្លាញ​ក្តី​សុបិន្ដ​របស់​អ្នក ​«មនុស្ស​ភាគច្រើន​មិន​បាន​រស់​នៅ​ក្នុង​ក្តី​​សុបិន្ដ​របស់​ខ្លួន​ ដោយសារតែ​ពួកគេ​កំពុង​រស់​នៅ​​ជា​មួយ​នឹង​ភាព​ភ័យខ្លាច» -លោក Les Brown ​

៨ ជីវិត​នឹង​ល្អ​ប្រសើរ​បើ​មាន​ការ​ផ្លាស់ប្ដូរ «ជីវិត​ល្អ​ប្រសើរ​ មិនមែន​បាន​មក​ពី​ឱកាស​នោះ​ទេ ជីវិត​ល្អ​ប្រសើរ​បាន​មក​ពី​ការ​ផ្លាស់ប្ដូរ» -លោក Jim Rohn

៩ ជីវិត​ពោរពេញ​ទៅ​ដោយ​ភាព​បរាជ័យ «នៅ​ក្នុង​សមរភូមិ​ជីវិត អ្នក​អាច​​ចេញ​ទៅ​ប្រយុទ្ធ​ច្រើន​​ដង​ដើម្បី​ជ័យជំនះ​មួយ» -លោកស្រី Margaret Thatcher

Leave a Reply

Your email address will not be published.