ភ្នំពេញ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងអំពីការស្នើសុំដកប្រាក់ធានារ៉ាប់រង សម្រាប់បងប្អូនពលករ-ពលការិនី ដែលធ្លាប់បានធ្វើការងារនៅប្រទេសកូរ៉េ មានខ្លឹមសារដូចខាងក្រោម៖
មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនពលករ-ពលការិនី ដែលធ្លាប់បានធ្វើការងារនៅប្រទេសកូរ៉េ ហើយមិនទាន់បានដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រង។ សូមបងប្អូនពលករ-ពលការិនីធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់មើលឈ្មោះនៅក្នុងបញ្ជីខាងក្រោមនេះ ដើម្បីធ្វើការដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រងរបស់បងប្អូន ដោយភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន រូបថតមួយសន្លឹក និង សៀវភៅធនាគាររបស់បងប្អូនផ្ទាល់ខ្លួន។ ប្រសិនបើគ្មានឈ្មោះនៅក្នុងបញ្ជីនេះទេ សូមបងប្អូនពលករ-ពលការិនីធ្វើការទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលរបស់យើងខ្ញុំ នោះយើងខ្ញុំនឹងធ្វើការពិនិត្យឈ្មោះជូនបងប្អូន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខៈ 023 997 844 / 023 997 855 សូមអរគុណ។
សូមចូលទៅកាន់ទំព័រ HRD Korea in Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម!!