កញ្ចប់ថវិកាយោធាកូរ៉េជាង ៣០០ ប៊ីលានវ៉ុន (២៤៥ លានដុល្លារ) នឹងត្រូវកាត់ចេញ ដើម្បីយកមកដោះស្រាយ​បញ្ហាដែលកើតចេញពីកូវីដ-១៩

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េគ្រោងនឹងកាត់ចំណាយលើវិស័យការពារជាតិ​ប្រមាណជាង ៣០០ ប៊ីលានវ៉ុន (ប្រមាណ ២៤៥ លានដុល្លារ) ដើម្បីយកទៅផ្គត់ផ្គង់ប​ន្ថែមដល់ចំណាយសម្រាប់គាំទ្រវិស័យសេដ្ឋកិច្ច ដែលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េ។

បើតាមការលើកឡើង ការកាត់បន្ថយចំណាយនេះផ្តោតលើការកាត់បន្ថយចំណាយទិញសព្វាវុធជិត ១៥៣.៦ ប៊ីលានវ៉ុន​ និងចំណាយលើប្រតិបត្តិការកងទ័ពប្រមាណជាង ១៦២.២ ប៊ីលានវ៉ុន។ យ៉ាងណាមិញ កញ្ចប់ថ្មីប្រមាណ ១៨ ប៊ីលានវ៉ុន នឹងត្រូវបន្ថែមមកវិញ ដើម្បីជាផ្នែកពង្រឹកសមត្ថភាពកងទ័ពលើការអ​ប់រំផ្នែកបច្ចេកវិទ្យាសព្វាវុធយោធាវិញ។

គម្រោងកាត់បន្ថយចំណាយនេះ គឹជាផ្នែកមួយនៃការបង្កើនកញ្ចប់ថវិកាបន្ថែមលើកទីបីប្រមាណ ៣៥.៣ ទ្រីលានវ៉ុន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីកូវីដ-១៩។

កាលពីខែមេសាកន្លងទៅ រដ្ឋាភិបាលបានប្រកាសកាត់កញ្ចប់ថវិកាយោធាចំនួន ១.៤៧ ទ្រីលានវ៉ុន ម្តងហើយ ដើម្បីយកទៅផ្គត់ផ្គង់ការបង្កើនកញ្ចប់ថវិកាបន្ថែមលើកទីពីរ។ ដូចនេះ ការកាត់បន្ថយកញ្ចប់ថវិកាយោធាទាំងពីរលើកនេះ ស្មើនឹង ៣.៦% នៃគ្រោងចំណាយយោធាសរុបចំនួន ៥០.១៥ទ្រីលានវ៉ុន ក្នុងឆ្នាំ២០២០ នេះហើយ។

ក្នុងនោះដែរ ឆ្លើយតបទៅនឹងការកាត់បន្ថយកញ្ចប់ថវិកាយោធានេះ ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើសមត្ថភាពយោធារបស់ប្រទេសកូរ៉េផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *