ចែករំលែក!​ ពលករ-ពលការិនីខ្មែរដែលត្រូវទៅកូរ៉េ ត្រូវស្នើសុំលិខិតធ្វើចត្តាឡីស័កមុនពេលទៅកូរ៉េ នៅមជ្ឈមណ្ឌល HRD Korea តាមប្រព័ន្ធអនឡាញវិញហើយ

អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េបានជូនដំណឹងអំពីការស្នើសុំធ្វើលិខិតចត្តាឡីស័កពេលទៅដល់ប្រទេសកូរ៉េ តាមរយៈប្រព័ន្ធអនឡាញវិញ នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ HRD Korea in Cambodia។

តាមរយៈការជូនដំណឹងនេះ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជម្រាបជូនដំណឹងដល់បងប្អូនពលករ-ពលការិនីខ្មែរយើងដែលត្រូវធ្វើដំណើរទៅកូរ៉េខាងត្បូង អោយបានជ្រាបថា សម្រាប់បងប្អូនដែលមានបំណងដាក់ពាក្យស្នើសុំលិខិតធ្វើចត្តាឡីស័ក ដើម្បីធ្វើចត្តាឡីស័កពេលទៅដល់ប្រទេសកូរ៉េខាងត្បូង ពីខាងអង្គភាពយើងខ្ញុំ ចាប់ពីពេលនេះតទៅបងប្អូនត្រូវតែធ្វើការចុះឈ្មោះនិងបំពេញសំណុំបែបបទតាមរយៈអនឡាញ គឺតាមរយៈទំព័រហ្វេសប៊ុក: HRD Korea in Cambodia។

នៅពេលដែលបងប្អូនបំពេញរួចរាល់ហើយ សូមធ្វើការស្គែនជាទម្រង់ PDF នូវលិខិតឆ្លងដែន និងបណ្ណ័សម្គាល់ខ្លួនជនបរទេស (អាយឌីកាត) ជាមួយឯកសារដែលបានបំពេញហើយ រួចធ្វើការផ្ញើរចូលក្នុងPage: HRD Korea in Cambodia

បញ្ជាក់៖ ការដាក់ពាក្យស្នើសុំធ្វើលិខិតចត្តាឡីស័កមកកាន់អង្គភាពយើងខ្ញុំ ត្រូវធ្វើការចុះឈ្មោះអោយបានមុនថ្ងៃឡើងយន្តហោះទៅកាន់ប្រទេសកូរ៉េរយៈពេលមួយសប្តាហ៍។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទលេខៈ 023 997-844 / 023-997-855 / 023 997-822

ទំរង់លិខិតបញ្ជាក់អំពីការទទួលបន្ទុកថ្លៃចំណាយលើការព្យាបាលកូរ៉ូណា និងចត្តាឡីស័ក
ទំរង់លិខិតចុះឈ្មោះបញ្ជាក់អំពីការដាក់ខ្លួន នៅដាច់ដោយឡែក (E-9)
គំរូសម្រាប់បំពេញ
គំរូសម្រាប់បំពេញ

 

Leave a Reply

Your email address will not be published. Required fields are marked *