សូមចែករំលែកបន្ត!! ក្រុមហ៊ុន Hyundai Agro (Cambodia) នៅតែបន្តស្វែងរកផលដំណាំ ៤ ប្រភេទ សម្រាប់យកទៅទីផ្សារកូរ៉េ

ភ្នំពេញ​៖ ក្រុមហ៊ុន Hyundai Agro (Cambodia) ដែលជាក្រុមហ៊ុននាំចូលបន្លែ និងផលិតផលកសិកម្មកម្ពុជា ទៅកូរ៉េ នៅតែប្រកាសបន្តស្វែងរកយ៉ាងសស្រាក់សស្រាំនូវប្រភេទផលិតផល ៤ ប្រភេទ ដែលមានផលដំណាំក្នុងចំការស្រាប់ សម្រាប់នាំចេញទៅកូរ៉េ។ ផលិតផលទាំងនោះរួមមាន៖

‌> គល់ស្លឹកគ្រៃ (ទំហំគល់ ២.២cm-២.៥cm)
‌> រំដេង (ពូជសាច់ស)
‌> ស្លឹកចេក (ស្លឹកចេកណាំវ៉ា)
‌> ត្រយ៉ូងចេក (ត្រយ៉ូងចេកណាំវ៉ា)

ក្រុមហ៊ុនបានបញ្ជាក់ថា រាល់ដំណាំទាំងនោះ មុននឹងទទួលទិញ ក្រុមហ៊ុននឹងចុះពិនិត្យផលិតផល និងសិក្សាបច្ចេកទេសដើម្បីអោយត្រូវនឹងស្តង់ដានាំចេញទៅក្រៅប្រទេស។

ក្រុមការងាររបស់ក្រុមហ៊ុន បន្តចុះសកម្មភាពជួបពិភាក្សាជាមួយម្ចាស់ចំការ និងពិនិត្យសិក្សាទៅលើផលិតផលជាក់ស្តែងផងដែរ។

បងប្អូនកសិករយើង ប្រសិនបើមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 016 888 646 / 087 888 591 ឬ អាចផ្ញើអាសយដ្ឋាន និងលេខទូរស័ព្ទមកកាន់ទំព័រហ្វេសប៊ុក Hyundai Agro (Cambodia) Co.,LTD នេះ ដើម្បីសាកសួរព័ត៌មានបន្ថែម។

សូមខិតខំទាំងអស់គ្នា ដើម្បីទទួលបានផលប្រយោជន៍ រកបានទីផ្សារមានតម្លៃល្អសម្រាប់ផលិតផលកសិកម្មកម្ពុជាយើង!!

Leave a Reply

Your email address will not be published. Required fields are marked *